ព័ត៌មានអន្តរជាតិ

ចិន៖ សមយុទ្ធយោធា នៅជិតតៃវ៉ាន់ គឺជាចំណាត់ការដ៏ចាំបាច់

បរទេស៖ ក្រោយតៃវ៉ាន់ធ្វើការតវ៉ាថា សមយុទ្ធដែនអាកាសនិងដែនទឹកទ្រទ្រាយធំរបស់ចិន គឺជាការបង្កហេតុដ៏ធ្ងន់ធ្ងរនោះ ទីក្រុងប៉េកាំងបាននិយាយនៅថ្ងៃពុធនេះថា សមយុទ្ធយោធាចិននៅក្បែរតំបន់ឆ្នេរភាគនិរតីរបស់កោះតៃវ៉ាន់ កាលពីសប្ដាហ៍មុន គឺជាចំណាត់ការដ៏ចាំបាច់។ 

លោក Ma Xiaoguang ជាមន្ត្រីនាំពាក្យឲ្យការិយាល័យ ទទួលបន្ទុកកិច្ចការតៃវ៉ាន់របស់ប្រទេសចិន ដែលផ្តល់ការបកស្រាយជាសាធារណៈ លើកដំបូងស្តីពីសមយុទ្ធយោធាចិននោះ បានមានប្រសាសន៍ប្រាប់ថា កោះតៃវ៉ាន់ គឹជាផ្នែកដ៏ពិសិដ្ឋនិងមិនអាចកាត់ចេញបានរបស់ប្រទេសចិន។ 

យោងតាមសេចក្តីរាយការណ៍ លោក Ma Xiaoguang បាននិយាយប្រាប់សន្និសីទកាសែតដូច្នេះថា សកម្មភាពសមយុទ្ធចម្បាំងពាក់ព័ន្ធនានា ធ្វើឡើងដោយកងទ័ពចិន គឺជាវិធានការដ៏ចាំបាច់ មានគោលបំណងផ្តោតលើស្ថានភាព សន្តិសុខបច្ចុប្បន្ន នៅច្រកសមុទ្រតៃវ៉ាន់ និងដើម្បីការពារអធិបតេយ្យភាពជាតិ”៕ 

To Top