ព័ត៌មានអន្តរជាតិ

អគ្គីភ័យឆាបឆេះ ចេញពីនាវា០១គ្រឿង នៅឥណ្ឌូនេស៊ី បណ្តាលឲ្យស្លាប់ម្នាក់ និង០៤នាក់កំពុងបាត់ខ្លួន

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ថា ក្រុមមន្ត្រីបាននិយាយនៅថ្ងៃពុធនេះថា ម្នាក់ស្លាប់ និង០៤នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីមានករណីអគ្គីភ័យបានឆាបឆេះឡើងនៅដែនទឹក Talaga នៅខេត្ត Southeast Sulawesi របស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអង្គារ ។

យោងតាមទីភ្នាក់ងារជួយសង្គ្រោះ និងស្រាវជ្រាវ បានឲ្យដឹងថា Kendari ដែលជារដ្ឋធានីរបស់ខេត្ត Southeast Sulawesi នាវាដឹកទំនិញ ដែលមានឈ្មោះថា KM Yuliner 05 ដែលផ្ទុកទៅដោយស៊ីម៉ង់ត៌ មានអគ្គីភ័យឆាបឆេះឡើងនៅវេលាម៉ោងប្រមាណ២ល្ងាច ម៉ោងក្នុងស្រុក ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់កោះ Binongko នៅស្រុក Wakatobi ខេត្ត Southeast Sulawesi ដែលនាវានេះចាកចេញពីកោះ Pangkajene នៅក្នុងខេត្តដដែលនេះ ។

ក្រុមអ្នកនេសាទត្រី បានរកឃើញមនុស្ស០២នាក់ នៅក្នុងឧប្បត្តិហេតុ នៅដែនទឹក ហើយម្នាក់ក្នុងចំណោមពួកគេបានស្លាប់ក្នុងអំឡុងពេលជម្លៀសខ្លួនចេញ លោក Aris Sofingi ប្រធានទីភ្នាក់ងារជួយសង្គ្រោះ និងស្រាវជ្រាវ ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានរដ្ឋ Antara ដែលបានថ្លែងយ៉ាងដូច្នេះ ។

គាត់បាននិយាយថា ក្រុមជួយសង្គ្រោះ នឹងធ្វើការរុករកបន្ថែមទៀតសម្រាប់អ្នកដែលកំពុងបាត់ខ្លួន០៤នាក់  ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×