បរទេស៖ លោក Prawit Wongsuwon ឧបនាយករដ្ឋមន្រ្តីថៃ នឹងបើកមជ្ឈមណ្ឌលប្រតិបត្តិការ ត្រួតពិនិត្យការប្រមូលផ្តុំប្រឆាំង នឹងរដ្ឋាភិបាល នៅថ្ងៃសៅរ៍ នៅពេលមេដឹកនាំបាតុកម្ម រំពឹងថា នឹងមានមនុស្សយ៉ាងតិច ៤០.០០០ នាក់ចូលរួម ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមប្រភពពីរដ្ឋាភិបាល បានអោយដឹងថា លោកនាយករដ្ឋមន្រ្តី លោក ប្រាយុទ្ធ ចាន់អូចា បានបង្កើតមជ្ឈមណ្ឌលនេះ ដើម្បីឃ្លាំមើលយ៉ាងដិតដល់ ចំពោះក្រុមអ្នកធ្វើបាតុកម្ម ។
ប្រភពបាននិយាយថា យ៉ាងហោចណាស់មន្រ្តីប៉ូលីសចំនួន ៣ ក្រុម ត្រូវបានរៀបចំពង្រាយចាប់ពីថ្ងៃនេះតទៅ ដើម្បីការពារវិមាន រដ្ឋាភិបាល ចំណែកកាមេរ៉ាសុវត្ថិភាព ត្រូវបានតំឡើងនៅទីតាំងសំខាន់ៗ ហើយរថយន្តអគ្គិសនីចល័ត នឹងត្រូវបានប្រើប្រាស់នៅក្នុងបរិវេណនោះ ។ មន្ត្រីត្រួតពិនិត្យហ្វូងមនុស្សជាង ៨.៥៥០ នាក់ ក៏នឹងត្រូវដាក់ពង្រាយ សម្រាប់ព្រឹត្តិការណ៍នេះដែរ ៕
ប្រែសម្រួលៈ ណៃ តុលា