ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិកថា ចិន បង្កបញ្ហាខ្លាំងជាងរុស្ស៊ី ទៅទៀត

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ នៅថ្ងៃសុក្រ បានរិះគន់ប្រធានការិយាល័យស៊ើបអង្កេតសហព័ន្ធលោក Christopher Wray ចំពោះការមិនអើពើរទៅលើការគំរាមកំហែងរបស់ចិនចំពោះភាពសុចរិតនៃការបោះឆ្នោតប្រធានាធិបតី ដែលនឹងមកដល់ហើយផ្តោតការគំរាមរបស់ចិននេះ ខ្លាំងជាងប្រទេសរុស្ស៊ី។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសក្ខីកម្មរបស់លោកទៅកាន់សភា កាលពីថ្ងៃព្រហស្បតិ៍ លោក Wray បានចោទប្រកាន់ថា ប្រទេសរុស្ស៊ី “សកម្មខ្លាំងណាស់” នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីមានឥទ្ធិពលលើការបោះឆ្នោតអាមេរិក និង “សាបព្រោះការបែកបាក់និងការមិនចុះសម្រុងគ្នា” ដែលបង្អាប់គូប្រជែងប្រជាធិបតេយ្យលោក Joe Biden ។

លោក ត្រាំ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានថា «ខ្ញុំគិតថាយើងមានបញ្ហាធំជាមួយចិនជាងយើងមានជាមួយរុស្ស៊ី។ ខ្ញុំគិតថា ចិនជាបញ្ហាធំ ហើយខ្ញុំនិយាយថា មែនហើយប្រសិនបើអ្នកចង់គិតអំពីរុស្ស៊ី ប៉ុន្តែចុះយ៉ាងណាចំពោះចិន? ខ្ញុំគិតថាវាសមរម្យ។ 

យ៉ាងណាក៏ដោយ ប្រទេសរុស្ស៊ីបដិសេធរាល់ការប៉ុនប៉ង ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់សហរដ្ឋអាមេរិក រួមទាំងការបោះឆ្នោតនៅឆ្នាំ ២០២០ ផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top