ព័ត៌មានអន្តរជាតិ

អាមេរិក៖ ទណ្ឌកម្មយូអិនលើអ៊ីរ៉ង់ នឹងដាក់ឡើងវិញនៅថ្ងៃសៅរ៍

បរទេស៖ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា នៅថ្ងៃសៅរ៍នេះ ទណ្ឌកម្មអង្គការសហប្រជាជាតិលើអ៊ីរ៉ង់ទាំងអស់ ចាំបាច់ត្រូវតែដាក់ឡើងវិញ ហើយបម្រាមអាវុធលើប្រទេសនេះ នឹងមិនផុតកំណត់នៅក្នុងពាក់កណ្ដាលខែតុលានោះទេ។ 

ប៉ុន្តែសមាជិកចំនួន១៣ ក្នុងចំណោមសមាជិកទាំង១៥ប្រទេស ដែលរួមបញ្ចូលទាំងសម្ពន្ធមិត្តយូរអង្វែងរបស់អាមេរិកផងនោះ បាននិយាយថា ទង្វើរបស់ទីក្រុងវ៉ាស៊ីនតោន គឺចាត់ទុកជាមោឃៈ ហើយមន្ត្រីការទូតនិយាយថា មានប្រទេសតិចតួចប៉ុណ្ណោះ ដែលទំនងជានឹងដាក់ឡើងវិញនូវសម្ពាធនានា ដែលបានលើកលែងក្រោមកិច្ចព្រមព្រៀងឆ្នាំ២០១៥ រវាងមហាអំណាចពិភពលោកនានាជាមួយប្រទេសអ៊ីរ៉ង់ ដែលមានគោលដៅឈប់ឲ្យទីក្រុងតេអេរ៉ង់អភិវឌ្ឍអាវុធនុយក្លេអ៊ែ។ 

គួរបញ្ជាក់ថា បម្រាមអាវុធលើប្រទេសអ៊ីរ៉ង់ នឹងត្រូវផុតកំណត់នៅថ្ងៃទី១៨ ខែតុលាខាងមុខនេះ តាមការព្រមព្រៀងគ្នាក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែ នៅក្នុងចំណោមប្រទេសអ៊ីរ៉ង់ រុស្ស៊ី ចិន អាល្លឺម៉ង់ អង់គ្លេស បារាំង និងសហរដ្ឋអាមេរិក ដែលស្វះស្វែងទប់ស្កាត់ទីក្រុងតេអេរ៉ង់មិនឲ្យអភិវឌ្ឍផលិតអាវុធនុយក្លេអ៊ែ ជាថ្នូរនឹងការលើកលែងទណ្ឌកម្ម៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top
×