ព័ត៌មានអន្តរជាតិ

ក្រុមសកម្មប្រយុទ្ធតាលីបង់​ ប្រមាណជាង ៣០នាក់ ត្រូវបានសម្លាប់ ក្រោយប្រតិបត្តិការង្ក្រាប ដោយកងកម្លាំងអាហ្វហ្គានីស្ថាន

កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងការពារជាតិរបស់ ប្រទេសអាហ្វហ្គានីស្ថាន បានបញ្ជាក់កាលពីយប់ថ្ងៃសៅរ៍ថា ក្រុមសកម្មប្រយុទ្ធតាលីបង់ប្រមាណជាង ៣០នាក់ បានស្លាប់ និង៨នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីកងកម្លាំងអាកាស របស់អាហ្វហ្គានីស្ថាន បានដាក់គោលដៅទៅលើក្រុមតាលីបង់ ។

យន្តហោះវាយប្រហារដែនអាកាស បានកើតឡើងក្រុមសកម្មប្រយុទ្ធតាលីបង់ បានបើកការវាយប្រហារ មកលើទីតាំងត្រួតពិនិត្យ នៅភាគខាងជើងខេត្ត Kunduz កាលពីមួយថ្ងៃមុន។

ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីប្រកាសមួយថា ក្រុមតាលីបង់ បានបើកការវាយលុក មកលើទីតាំងត្រួតពិនិត្យ នៅ Nekpay-e-Sayyed Ramadan ក្នុងស្រុក Khan Abad ហើយបានឲ្យដឹងទៀតថា កងកម្លាំងអាហ្វហ្គានីស្ថាន “បានធ្វើការសងសឹកវិញ ទៅលើក្រុមវាយប្រហារទាំងនោះ” ។

ក្នុងពេលវាយប្រហារនោះដែរ មេបញ្ជាការរបស់ក្រុមតាលីបង់ឈ្មោះ Faizani និង Qari Ibrahim ត្រូវបានសម្លាប់ និងក្រុមសកម្មប្រយុទ្ធ ៨នាក់ទៀតបានរងរបួស ។ នៅក្នុងសេចក្តីប្រកាស របស់ក្រសួងបានដាក់ដូច្នេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top