ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ពីការត្រៀម ខ្លួនដោះដូរទណ្ឌិត ទាំងអស់ជាមួយអាមេរិក

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ បានរាយការណ៍ថា រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានអះអាងថា រដ្ឋាភិបាលអ៊ីរ៉ង់បានត្រៀមខ្លួន សម្រាប់ការផ្លាស់ប្តូរ ទណ្ឌិតទាំងអស់ ជាមួយសហរដ្ឋអាមេរិក ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ បានឲ្យដឹងថា លោក Zarif (ហ្សារីហ្វ) បានធ្វើការកត់សម្គាល់ នៅក្នុងសុន្ទរកថា ជាក់ស្តែងមួយទៅកាន់ ក្រុមប្រឹក្សាទំនាក់ទំនងបរទេស នៅទីក្រុងញូវយ៉ក កាលពីថ្ងៃចន្ទ ។

កាលពីខែធ្នូ ឆ្នាំ ២០១៩ ទីក្រុងតេហេរ៉ង់ និងវ៉ាស៊ីនតោន បានដោះដូរអ្នកទោសពីរនាក់ ដែលជាជនជាតិអាមេរិក ដែលជាប់ឃុំឃាំងពីបទចារកម្ម សម្រាប់អ្នកស្រាវជ្រាវអ៊ីរ៉ង់ ដែលជាប់ពន្ធនាគារពីបទ រំលោភទណ្ឌកម្មលើអ៊ីរ៉ង់ ៕ដោយ ឈូក បូរ៉ា

To Top