ព័ត៌មានអន្តរជាតិ

រុស្ស៊ីច្រានចោល លក្ខខណ្ឌអាមេរិក និងមើលឃើញ ឱកាសតិចតួច ដើម្បីបន្តសន្ធិសញ្ញា នុយក្លេអ៊ែ New START

បរទេស ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បាននិយាយនៅថ្ងៃចន្ទថា ប្រទេសរុស្ស៊ីឃើញ មានឱកាសតិចតួច ដើម្បីបន្តសន្ធិសញ្ញា នុយក្លេអ៊ែ New START ជាមួយសហរដ្ឋអាមេរិក ដែលជាសន្ធិសញ្ញា អាវុធនុយក្លេអ៊ែដ៏ចម្បង ចុងក្រោយរបស់ប្រទេសទាំងពីរ ដោយសារតែរុស្ស៊ីមិនទទួលយក លក្ខខណ្ឌដែលទីក្រុង វ៉ាស៊ីនតោនកំណត់។

គួរបញ្ជាក់ថា លោកអនុរដ្ឋមន្ត្រី ការបរទេសរុស្ស៊ីរូបនេះ បាននិយាយយ៉ាងដូច្នេះ បន្ទាប់ពី លោក Marshall Billingslea ជាប្រធានប្រេសិតពិសេស របស់សហរដ្ឋអាមេរិក ទទួលបន្ទុកការគ្រប់គ្រងអាវុធ បាននិយាយប្រាប់កាសែតរុស្ស៊ីមួយថា ទីក្រុងមូស្គូត្រូវតែទទួលយកកិច្ចព្រមព្រៀងរួមគ្នា មួយជាមួយទីក្រុងវ៉ាស៊ីនតោន ស្តីពីការបន្តសន្ធិសញ្ញា នៅមុនការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកា ។

នៅក្នុងបទសម្ភាសន៍មួយ លោក Marshall Billingslea បាននិយាយប្រាប់កាសែតនោះយ៉ាងដូច្នេះថា “ខ្ញុំមានមន្ទិលសង្ស័យថា ក្រោយលោកប្រធានាធិបតី ត្រាំ ឈ្នះឆ្នោតជាថ្មីនោះ ប្រសិនបើប្រទេសរុស្ស៊ី មិនកាន់យកសំណើរបស់យើងទេនោះ នោះតម្លៃនៃការចូលរួមដូច ដែលយើងនិយាយនៅសហរដ្ឋអាមេរិក មានការកើនឡើង”៕
ប្រែសម្រួល៖ប៉ាង កុង

To Top