ប៊ែកឡាំង៖ ប៉ូលីសទីក្រុងប៊ែកឡាំងបាននិយាយកាលពីថ្ងៃអង្គារថា ប្រអប់ដែលគួរអោយសង្ស័យមួយត្រូវបានគេរកឃើញនៅក្នុងបរិវេណនៃសភាអាល្លឺម៉ង់ ហើយបច្ចុប្បន្នកំពុងធ្វើការត្រួតពិនិត្យកោសល្យវិច្ច័យ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់អ្នកនាំពាក្យប៉ូលីសថា « ខ្ញុំអាចបញ្ជាក់បានថា ប៉ូលីសកំពុងធ្វើការនៅនឹងកន្លែង ពីព្រោះប្រអប់ដែលគួរអោយសង្ស័យមួយ ត្រូវបានទុកក្នុងប្រអប់សំបុត្ររបស់ Bundestag [សភាអាល្លឺម៉ង់] ។
អ្នកនាំពាក្យមិនបានបញ្ជាក់ថាតើសមាជិកសភាត្រូវបានគេជម្លៀសចេញទេដោយបង្វែរសំណួរនេះទៅសេវាកម្មសារព័ត៌មានរបស់ Bundestag ដែលមានកម្លាំងប៉ូលីសផ្ទាល់។
អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា “សំណាងល្អវត្ថុប្រភេទនេះច្រើនតែប្រែជាមិនគំរាមកំហែង” ។
ដូចដែលបានរាយការណ៍ដោយកាសែត Bild របស់ប្រទេសអាល្លឺម៉ង់ កញ្ចប់នេះមិនត្រូវបានផ្ញើទៅកាន់អាគារវិមានសភាដ៏សំខាន់ Reichstag ដែលជាកន្លែងដែលសមាជិកសភាប្រជុំជាធម្មតាសម្រាប់ការប្រជុំពេញអង្គ ៕ប្រែសម្រួលៈ ណៃ តុលា