ព័ត៌មានអន្តរជាតិ

លោក ត្រាំ៖ UN ត្រូវតែបញ្ជាក់ពី ការទទួលខុសត្រូវ លើប្រទេសចិន ទាក់ទងនឹងការ ឆ្លងរាតត្បាតមេរោគ

បរទេស៖ ដោយបានចោទប្រកាន់ប្រទេសចិនថា ជាអ្នកនៅពីក្រោយការរីករាលដាលនៃមេរោគឆ្លងវីរុសដោយគ្រោះថ្នាក់ សហរដ្ឋអាមេរិកបានបដិសេធការផ្តល់មូលនិធិរបស់ខ្លួនដល់អង្គការសុខភាពពិភពលោក ដែលក្រុងវ៉ាស៊ីនតោនបានអះអាងថា កំពុងធ្វើសកម្មភាពគាំទ្រប្រទេសចិន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសុន្ទរកថាដែលបានកត់ត្រាទុករបស់លោក ត្រាំ ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃអង្គារនេះ ដែលត្រូវបានធ្វើឡើងនៅលើអ៊ិនធឺរណែតនៅឆ្នាំនេះប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ នឹងអំពាវនាវដល់អង្គការសហប្រជាជាតិឱ្យទទួលខុសត្រូវចំពោះប្រទេសចិន ចំពោះសកម្មភាពរបស់ពួកគេ។

លោក ត្រាំ នឹងនិយាយដោយដកស្រង់ចេញពីសុន្ទរកថាថា «រដ្ឋាភិបាលចិននិងអង្គការសុខភាពពិភពលោក ដែលគ្រប់គ្រងដោយចិនស្ទើរតែបានប្រកាសដោយមិនពិតថា គ្មានភ័ស្តុតាងនៃការចម្លងពីមនុស្សទៅមនុស្សទេ” ។

លោកនឹងបន្តដោយរំពឹងថា « ក្រោយមកពួកគេនិយាយដោយមិនពិតថា មនុស្សដែលគ្មានរោគសញ្ញានឹងមិនឆ្លងជំងឺនេះទេ»៕ប្រែសម្រួលៈ ណៃ តុលា

To Top