ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការណាតូ៖ សម្ពន្ធមិត្តត្រូវតែពង្រីក វិសាលភាពឥទ្ធិពលដើម្បីទប់ទល់ចិន

បរទេស៖អគ្គលេខាធិការអង្គការសម្ពន្ធមិត្តអាត្លង់ទិកខាងជើង ហៅកាត់ថា ណាតូ បានមានប្រសាសន៍នៅថ្ងៃចន្ទសប្ដាហ៍នេះថា ណាតូត្រូវតែចាប់យកប្រទេសនានានៅខាងក្រៅតំបន់អឺរ៉ុប ដើម្បីពង្រីកវិសាលភាព ឥទ្ធិពលរបស់ខ្លួន ស្របពេលដែលអំណាចយោធាចិនកំពុងតែរីកធំធាត់ឡើង។ 

លោក  Jens Stoltenberg បាននិយាយប្រាប់សន្និសីទរបស់មជ្ឈមណ្ឌលការវិភាគគោលនយោបាយអឺរ៉ុបដូច្នេះថា “ការកើនឡើងនៃប្រទេសចិន ជាមូលដ្ឋានកំពុងតែផ្លាស់ប្តូរតុល្យភាពអំណាចពិភពលោក ហើយប្រទេសចិនមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់ទម្ងន់ផ្នែកសេដ្ឋកិច្ចនិងការទូតរបស់ខ្លួន ដើម្បីសម្លុតដៃគូជំនួញនិងក្រុមហ៊ុនឯកជននានានោះទេ”។ 

លោកអគ្គលេខាធិការអង្គការណាតូរូបនេះ បានមានប្រសាសន៍បន្ថែមទៀតថា “ការប្រើប្រាស់ណាតូឲ្យកាន់តែមានលក្ខណៈបែបនយោបាយបន្ថែមទៀតនោះ គឺមានតម្លៃដើម្បីបញ្ជូនសារនយោបាយរួមសាមគ្គីគ្នាយ៉ាងច្បាស់ ព្រោះរួមបញ្ចូលគ្នា សម្ពន្ធមិត្តណាតូតំណាងឲ្យពាក់កណ្ដាល នៃអំណាចសេដ្ឋកិច្ចនិងយោធារបស់ពិភពលោក”៕ប្រែសម្រួល៖ប៉ាង កុង 

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top