ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថៃព្រមានថា ថៃនឹងបាត់បង់ឱកាស ក្នុងការឆ្ពោះទៅមុខ ប្រសិនបើការតវ៉ាប្រឆាំងរដ្ឋាភិបាល នៅតែបន្តកើតមាន

បរទេស៖ លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃអង្គារបានព្រមានថា ប្រទេសនេះនឹងបាត់បង់ឱកាស ក្នុងការឆ្ពោះទៅមុខ ប្រសិនបើការតវ៉ាប្រឆាំងរដ្ឋាភិបាល នៅតែបន្តកើតមាន។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃអង្គារ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បានលើកឡើងថា មេដឹកនាំបាតុកម្មបានដឹង អំពីចេតនាពិតរបស់ពួកគេរួចហើយ ហើយថាសាធារណៈជន ត្រូវតែសម្រេចចិត្តដោយខ្លួនឯង។

ការជួបជុំនៅថ្ងៃសៅរ៍នៅទីលាន Sanam Luang ដឹកនាំដោយរណសិរ្សបង្រួបបង្រួម Thammasat and Demonstration (UFTD) ដោយបង្ហាញ ១០ ចំណុចរួមទាំងការទាមទារ ឱ្យមានការកែទម្រង់រាជាធិបតេយ្យ។

លោកឧត្តមសេនីយ៍ បា្រយុទ្ធ បាននិយាយថា «យើងត្រូវសិក្សាបន្ថែម និងមានហេតុផលសម្រាប់សកម្មភាព ដូច្នេះវានឹងមិនប៉ះពាល់ ដល់សាធារណជនទេ។ បើមិនដូច្នោះទេ ប្រទេសនិងប្រជាជន នឹងបាត់បង់ឱកាស។ គ្មាននរណាឈ្នះឬចាញ់ឡើយ។ ប៉ុន្តែវាជាប្រទេសដែលនឹងរងគ្រោះ។ នោះហើយជាអ្វី ខ្ញុំមានការព្រួយបារម្ភជាងមុន»៕ ប្រែសម្រួលៈ ណៃ តុលា

To Top