ព័ត៌មានអន្តរជាតិ

តុលាការក្រុងសេអ៊ូល បន្តហាមឃាត់ផែនការ ប្រឆាំងនឹងរដ្ឋាភិបាល នៅថ្ងៃទី៣តុលាខាងមុខ

បរទេស៖ តុលាការក្រុងសេអ៊ូល កាលពីថ្ងៃអង្គារ បានតម្កល់ការហាមឃាត់ ការតវ៉ាប្រឆាំង នឹងរដ្ឋាភិបាល ដែលគ្រោងធ្វើនៅចុងសប្តាហ៍នេះ ចំពេលមានការព្រួយបារម្ភ អំពីការឆ្លងមេរោគវីរុស។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា តុលាការរដ្ឋបាលក្រុងសេអ៊ូល បានច្រានចោលសំណើ របស់ក្រុមអភិរក្សពលរដ្ឋ ដើម្បីផ្អាកការហាមឃាត់ របស់អាជ្ញាធរក្រុងសេអ៊ូល លើផែនការ របស់ពួកគេ ដើម្បីធ្វើបាតុកម្ម ជាមួយអ្នកចូលរួម ១ ០០០ នាក់នៅទីតាំង Gwanghwamun កណ្តាលទីក្រុងសេអ៊ូល នៅថ្ងៃទី ៣ ខែតុលាទិវាមូលនិធិជាតិ។

តុលាការបានឱ្យដឹងថា “ ការហាមឃាត់ ហាក់ដូចជាត្រូវបានដាក់ ក្នុងការពិចារណាថា មនុស្សជាង ១ ០០០នាក់ ត្រូវបានរំពឹងថានឹងចូលរួមហើយ (អ្នករៀបចំ) ខ្វះវិធានការសមហេតុផល និងជាក់ស្តែងដើម្បី ការពារការឆ្លងវីរុស” ។

តុលាការ ក្រុងសេអ៊ូល បានបន្ថែមថា “ វាមិនមានន័យថា ជាការរំលោភ លើសេរីភាព នៃការប្រមូលផ្តុំនោះទេ” ។

សូមជម្រាបថា អង្គការនេះ បានដឹកនាំធ្វើបាតុកម្មប្រឆាំង រដ្ឋាភិបាលយ៉ាងច្រើនកុះករ នៅកន្លែងដដែល កាលពីថ្ងៃទី ១៥ ខែសីហា ដែលត្រូវបានគេស្តីបន្ទោស ចំពោះការលេចចេញជាថ្មី នៅក្នុងករណី ឆ្លងមេរោគកូវីដ១៩។ ការឆ្លងរោគប្រចាំថ្ងៃ របស់ប្រទេសនេះ បានកើនឡើងដល់ ៣ខ្ទង់ បន្ទាប់ពីមនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នា សម្រាប់ព្រឹត្តិការណ៍នៅថ្ងៃរំដោះ ។

នៅក្នុងវិធានការណ៍ ទប់ស្កាត់ រដ្ឋាភិបាលទីក្រុងសេអ៊ូល បានហាមឃាត់ ការប្រមូលផ្តុំមនុស្ស ១០ នាក់ឬលើសពីនេះ និងចាត់តាំងផ្នែកខ្លះ នៃកណ្តាលក្រុងសេអ៊ូល ជាតំបន់គ្មានការជួបប្រជុំគ្នា៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top