ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស អាមេរិក នឹងធ្វើទស្សនកិច្ច ជប៉ុន កូរ៉េខាងត្បូង និង ម៉ុងហ្គោល

បរទេស៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo នឹងធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង និងប្រទេសម៉ុងហ្គោល នៅចន្លោះថ្ងៃទី០៤ ខែតុលា ដល់ថ្ងៃទី០៨ ខែតុលា ខាងមុខនេះ នេះបើតាមសម្តី របស់ក្រសួងការបរទេស អាមេរិក និយាយនៅថ្ងៃអង្គារសប្ដាហ៍នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេស សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា “នៅថ្ងៃទី០៦ខែតុលា ក្នុងទីក្រុងតូក្យូ លោករដ្ឋមន្ត្រី Pompeo នឹងចូលរួមក្នុងកិច្ចប្រជុំទីពីរ របស់រដ្ឋមន្ត្រីការបរទេស របស់អូស្ត្រាលី ឥណ្ឌានិងជប៉ុន” ។

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍ ក្រសួងការបរទេស អាមេរិក បាននិយាយប្រាប់ផងដែរថា លោក Mike Pompeo នឹងធ្វើទស្សនកិច្ច ប្រទេសម៉ុងហ្គោល នៅថ្ងៃទី០៦ខែតុលា និងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី០៧និងទី០៨ខែតុលា៕

ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top