ព័ត៌មានអន្តរជាតិ

អាមេរិក-កូរ៉េខាងត្បូង នៅតែប្ដេជ្ញាបន្ដជំរុញ ការរំសាយ អាវុធនុយក្លេអ៊ែរ កូរ៉េខាងជើង

សេអ៊ូល៖ ប្រេសិតនុយក្លេអ៊ែរ កំពូលរបស់ប្រទេស បានឲ្យដឹងថាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅតែប្តេជ្ញាជំរុញ កិច្ចប្រឹងប្រែង ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើង និងបង្កើតសន្តិភាព យូរអង្វែង នៅឧបទ្វីបកូរ៉េ តាមរយៈការសន្ទនា ជាមួយកូរ៉េខាងជើង។

សហរដ្ឋអាមេរិក និងសាធារណរដ្ឋកូរ៉េ នៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ចំពោះការទូតជាមធ្យោបាយមួយ ដើម្បីឈានទៅរកសន្តិភាព យូរអង្វែងនៅឧបទ្វីបកូរ៉េ ដើម្បីសម្រេចបាននូវ ការរំសាយ អាវុធនុយក្លេអ៊ែរ នាំមកនូវអនាគតភ្លឺស្វាង សម្រាប់ប្រជាជន កូរ៉េទាំងអស់ និងនាំមកនូវភាពប្រក្រតី នៅសហរដ្ឋអាមេរិក។

ទំនាក់ទំនង របស់សហរដ្ឋអាមេរិក ជាមួយកូរ៉េខាងជើង នេះបើតាមសម្តី របស់អនុរដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Stephen Biegun បានប្រាប់អ្នកយកព័ត៌មាន ដោយសំដៅទៅលើ កូរ៉េទាំងពីរ ដោយឈ្មោះផ្លូវការ របស់ពួកគេ គឺសាធារណរដ្ឋកូរ៉េ និងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top