ព័ត៌មានអន្តរជាតិ

យោធាជប៉ុន ស្នើឲ្យរដ្ឋាភិបាលថ្មី ត្រូវតែបន្តការងារ ពង្រឹងវិស័យការពារជាតិ

បរទេស៖ នៅសប្តាហ៍នេះ យោធានៃប្រទេសជប៉ុន បានធ្វើការប្រកាស ស្នើសុំឲ្យនាយករដ្ឋមន្ត្រីថ្មី លោក Yoshihide Suga ដើម្បីយល់ព្រមជាមួយនឹងសេចក្តីព្រៀង បង្កើនកញ្ចប់ថវិកា សម្រាប់កម្លាំងការពារជាតិលើកទី៩ ដែលក្នុងនោះ មានទាំងការធ្វើទំនើបកម្ម យន្តហោះចម្បាំង ដែលអាចប្រឈមមុខ ទៅនឹងសំពាធពីចិនផងដែរ។

សេចក្តីស្នើរបស់ក្រសួងការពារជាតិ ត្រូវបានគេដឹងថា កំពុងតែព្យាយាម ដើម្បីស្វែងរកឲ្យបាននូវកញ្ចប់ថវិកាឆ្នាំថ្មី ដែលមានចំនួនកើនឡើង ៣,៣ភាគរយ ឬប្រមាណជា៥២ពាន់ប៊ីលានដុល្លារ ហើយបច្ចុប្បន្ន វាកំពុងស្ថិតនៅក្នុងដៃ របស់ក្រសួងហិរញ្ញវត្ថុ ដើម្បីត្រួតពិនិត្យ អាចចេញទៅដល់ដៃ លោកនាយករដ្ឋមន្ត្រី Suga ដើម្បីចុះហត្ថលេខាង។

នៅក្នុងសេចក្តីព្រាងស្នើសុំនោះ ក៏មានកញ្ចប់ប្រាក់ប្រមាណជា ៤០ពាន់ប៊ីលានដុល្លារផងដែរ ក្នុងការចំណាយ ទៅលើយន្តហោះចម្បាំងថ្មី ហើយមានប្រមាណជា ៧៣១លានដុល្លារទៀត ទុកសម្រាប់ប្រើប្រាស់ ក្នុងការអភិវឌ្ឍ និងស្រាវជ្រាវសព្វាវុធថ្មីៗ៕

ប្រែសម្រួល៖ស៊ុនលី

To Top