ព័ត៌មានអន្តរជាតិ

បេឡារុស ប្រកាសបញ្ជីទណ្ឌកម្ម ក្នុងដំណើរសងសឹក សហភាពអឺរ៉ុប

បរទេស៖ ក្រសួងការបរទេស របស់ប្រទេសបេឡារុស នៅថ្ងៃសុក្រនេះ បាននិយាយប្រាប់ថា ខ្លួនទើបបានចងក្រង បញ្ជីឈ្មោះមនុស្ស ដែលត្រូវហាមឃាត់ មិនឲ្យចូលក្នុងប្រទេស បេឡារុស នៅក្នុងដំណើរការសងសឹក ចំពោះទណ្ឌកម្ម ដែលសហភាពអឺរ៉ុប បានដាក់លើប្រទេសខ្លួន។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រសួងការបរទេសបេឡារុស បាននិយាយបញ្ជាក់ថា បញ្ជីឈ្មោះនឹងមិនត្រូវបាន ប្រកាសជាសាធារណៈនោះទេ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃសុក្រនេះ ថ្នាក់ដឹកនាំសហភាពអឺរ៉ុប បានបំបែកការជាប់គាំង ផ្នែកការទូតមួយ ហើយបានដាក់ទណ្ឌកម្ម លើប្រទេសបេឡារុស បន្ទាប់ពីមានកិច្ចពិភាក្សាគ្នាកំពូល ដែលប្រព្រឹត្តទៅ អស់រយៈពេលជាច្រើនម៉ោង ៕

ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top