ព័ត៌មានអន្តរជាតិ

ប្រេស៊ីល មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ កើនឡើងជិត១៤៥.០០០នាក់

សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសប្រេស៊ីល ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់ចំនួន៧២៨នាក់ ដោយសារជំងឺកូវីដ១៩ នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ នៅទូទាំងប្រទេស បានកើនឡើងដល់ ១៤៤.៦៨០នាក់ ។

ក្រសួងបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ អ្នកឆ្លងជំងឺថ្មីមានចំនួន៣៦.១៥៧នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺបានកើនឡើងដល់ ៤.៨៤៧.០៩២នាក់ ។

ប្រេស៊ីល ជាប្រទេសជាប់លំដាប់លេ២ ដែលបានរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារជំងឺកូវីដ១៩ ដែលមានអ្នកស្លាប់ច្រើនបំផុត និងជាប់លំដាប់លេខ៣ ដែលមានអ្នកឆ្លងជំងឺ ច្រើនជាងគេបំផុត នៅទូទាំងពិភពលោក ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top