ព័ត៌មានអន្តរជាតិ

ចិន ជូនពរឲ្យលោក ដូណាល់ ត្រាំ មានសុខភាពល្អ ក្រោយធ្វើតេស្តឃើញផ្ទុកវីរុសកូរ៉ូណា

បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ថា តាមការដកស្រង់សម្តី ដោយទីភ្នាក់ងារព័ត៌មាន ដែលបានដកស្រង់សម្តី របស់អ្នកនាំពាក្យមួយរូប មកពីក្រសួងការបរទេស បានឲ្យដឹងថា ប្រទេសចិន បានក្លាយជាប្រទេសចុងក្រោយ គេបង្អស់ ដែលបានជូនពរ ដល់លោកប្រធានាធិបតី សហរដ្ឋអាមេរិក និងភរិយារបស់គាត់ ឲ្យឆាប់ជាសះស្បើយ ពីជំងឺឲ្យបានឆាប់រហ័ស ។

ការឆ្លងជំងឺបានបន្ត កើតមានឡើង ហើយបានធ្វើឲ្យទំនាក់ទំនង រវាងប្រទេសទាំងពីរ មិនចុះសម្រុងនឹងគ្នាផងដែរ ។ កាលពីសប្តាហ៍មុន លោក ត្រំា បានប្រើពាក្យពេជន៍ នៅក្នុងសុន្ទរកថារបស់គាត់ នៅឯអង្គមហាសន្និបាត សហប្រជាជាតិ សំដៅលើការរិះគន់ ដល់រដ្ឋាភិបាលក្រុងប៉េកាំង ដែលធ្វើឲ្យឆ្លងរាលដាល វីរុសកូរ៉ូណា ។

ជារឿយៗ ប្រធានាធិបតី បានចោទប្រកាន់ ទៅលើប្រទេសចិន ដែលជាអ្នកបង្កើតឲ្យ មានវីរុសនេះឡើង ដែលបានរកឃើញលើកដំបូង នៅក្រុងវ៉ូហាន ប្រទេសចិន ។ ដោយថ្លែងថា ពួកគេអាចបញ្ឈប់ ការឆ្លងរាលដាលជំងឺនេះ ។ ប៉ុន្តែ ប្រទេសចិន បានហៅការធ្វើអត្ថាធិប្បាយ ទាំងនេះថា គ្មានមូលដ្ឋានច្បាស់លាស់ ឡើយ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top