ព័ត៌មានអន្តរជាតិ

អតីតទីប្រឹក្សាសេតវិមាន លោកស្រី Kellyanne Conway ឆ្លងជំងឺកូវីដ១៩ ខណៈអ្នកនយោបាយ អាមេរិកច្រើននាក់ បានចាប់ផ្តើមធ្វើតេស្ត៍រកវីរុស

បរទេស៖ លោកស្រី Kellyanne Conway បាននិយាយថារោគសញ្ញារបស់លកស្រីគឺ “ស្រាល” បន្ទាប់ពីមានព័ត៌មានអំពីប្រធានាធិបតី ដូណាល់ ត្រាំ និងជំទាវទី ១ អាមេរិក Melania ដែលបានឆ្លងជំងឺនេះហើយត្រូវដាក់ឱ្យនៅដាច់ដោយឡែក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមការលើកឡើងរបស់លោកស្រីនៅលើធ្វីតធ័រ កាលពីល្ងាចថ្ងៃសុក្រថា, លោកស្រី Conway អតីតទីប្រឹក្សាសេតវិមាន បានឆ្លងវីរុសកូរ៉ូណា។

អ្នកនយោបាយអាមេរិកច្រើននាក់បានចាប់ផ្តើមធ្វើតេស្ត៍រកវីរុសនេះ បន្ទាប់ពីលោកដូណាល់ត្រាំ បាននិយាយថា លោកនិងភរិយា បានឆ្លងជំងឺ។ គ្រូពេទ្យរបស់លោក ត្រាំ បាននិយាយថា លោក ដូណាល់ ត្រាំ មានសភាពអស់កម្លាំងប៉ុន្តែ“ មានស្មារតីល្អ” ។ លោកប្រធានាធិបតីផ្ទាល់បានចេញសារមួយដោយនិយាយថា លោកសុខសប្បាយហើយអរគុណអ្នករាល់គ្នាដែលបានគាំទ្រ។

ចំណែក អនុប្រធានាធិបតីអាមេរិក គឺលោក Mike Pence និងរដ្ឋមន្រ្តីក្រសួងការបរទេស លោក Mike Pompeo ទាំងពីរសុទ្ធតែមានលទ្ធផលតេស្តអវិជ្ជមាន៕

ប្រែសម្រួលៈ ណៃ តុលា

To Top