ព័ត៌មានអន្តរជាតិ

បុគ្គលស្និទ្ធស្នាល នឹងលោក Trump ម្នាក់ទៀតហើយ ដែលតេស្តឃើញវិជ្ជមាន កូវីដ១៩

បរទេស៖ នៅថ្ងៃសៅរ៍សារព័ត៌មានបរទេស បានសរសេរថាអ្នកគ្រប់គ្រងកម្មវិធី យុទ្ធនាការរបស់លោក Donald Trump ម្នាក់បានធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩។

លោក Bill Stephien បានទទួលការធ្វើតេស្តរោគវិនិច្ឆ័យរបស់គាត់នៅល្ងាចថ្ងៃសុក្រហើយដែល មន្រ្តីយុទ្ធនាការជាន់ខ្ពស់រូបនេះបានពិពណ៌នាថាវាជា រោគសញ្ញាដូចជំងឺផ្តាសាយធម្មតា ។ ប្រភពដដែលបានឲ្យដឹងទៀតថាបុរសអាយុ ៤២ ឆ្នាំឈ្មោះ Stepien រូបនេះដែលក៏នឹងមានគំរោង ដាក់ខ្លួនគាត់ឲ្យ នៅដាច់ដោយឡែករហូតដល់គាត់ជាសះស្បើយ។

លោក Justin Clark ដែលជាអនុប្រធានយុទ្ធនាការឃោសនាបោះឆ្នោតត្រូវបានគេរំពឹងថានឹងទទួលការងារចាត់ការទូទៅទីស្នាក់ការកណ្តាលរបស់ក្រុមយុទ្ធនាការរបស់លោក Trump ដែលមានឈ្មោះថា Arlington, Va ជាបណ្តោះអាសន្ននៅក្នុងពេលនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top