ព័ត៌មានអន្តរជាតិ

ក្រសួងសុខាភិបាលថៃ ចង់កាត់បន្ថយរយៈពេល ធ្វើសត្តាឡីស័កពី ១៤ថ្ងៃ មកត្រឹម ១០ថ្ងៃ

បរទេស៖ ក្រសួងសុខាភិបាលថៃ បានស្នើឱ្យមានរយៈពេល កំណត់ការដាច់ដោយឡែក សម្រាប់ភ្ញៀវទេសចរ ដោយកាត់បន្ថយពី ១៤ថ្ងៃ មកត្រឹម១០ ថ្ងៃ ហើយនឹងស្នើសុំ ឱ្យមជ្ឈមណ្ឌលរដ្ឋបាល គ្រប់គ្រងជំងឺកូវីដ១៩ (CCSA) ឆាប់ៗនេះ ដើម្បីកែប្រែតម្រូវកា​រ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា លេខាធិការអចិន្រ្តៃយ៍ សម្រាប់សុខភាពសាធារណៈលោក Kiattiphum Wongrajit បាននិយាយកាលពីថ្ងៃពុធថា លោកមានទំនុកចិត្តថា រលកទី២នៃជំងឺកូវីដ១៩ នៅប្រទេសថៃ នឹងមិនអាក្រក់ដូចលើកទី ១ នោះទេ ដោយសារវិធានការបង្ការ ដ៏ទូលំទូលាយរបស់ប្រទេស ជាពិសេសទាក់ទងនឹងការ ពាក់របាំងមុខ នៅទីសាធារណៈ។ ។

លោកបានមានប្រសាសន៍ថា ប្រសិនបើប្រទេសថៃបានធ្វើបែបនេះ បញ្ហាប្រឈមនឹង រលកនៃមេរោគទី២ នឹងអាចគ្រប់គ្រង ការរីករាលដាល ក្នុងរយៈពេលមួយខែ ។

លេខាធិការអចិន្រ្តៃយ៍រូបនេះ បាននិយាយថា អនុសាសន៍សំខាន់មួយ គឺប្រជាជននៅថៃ បន្តពាក់ម៉ាស់ ដើម្បីការពារមេរោគ មិនឱ្យរីករាលដាល៕

ប្រែសម្រួលៈ ណៃ តុលា

To Top