ព័ត៌មានអន្តរជាតិ

ចិនប្រាប់ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា​​ មិនឲ្យហៅតៃវ៉ាន់ថា ជាប្រទេស

បរទេស៖ប្រទេសចិនត្រូវតៃវ៉ាន់ចោទថា កំពុងព្យាយាមដាក់ការរិះគន់ក្នុងប្រទេសឥណ្ឌា បន្ទាប់ពីស្ថានទូតនៅទីក្រុងញូដេលី បានណែនាំអ្នកសារព័ត៌មាន ពិនិត្យមើលគោលការណ៍ “ប្រទេសចិនតែមួយ” បន្ទាប់ពីកាសែតនានាធ្វើការផ្សព្វផ្សាយ សម្រាប់ទិវាជាតិរបស់ តៃវ៉ាន់។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា សេចក្តីផ្សព្វផ្សាយរបស់កាសែតឥណ្ឌានោះ មានរូបថតរបស់លោកស្រីប្រធានាធិបតីតៃវ៉ាន់ ត្សៃ អ៊ីងវិន និងបានសរសើរឥណ្ឌាជាមិត្តកាន់លទិ្ធប្រជាធិបតេយ្យ ថាជាដៃគូអព្យាក្រឹតរបស់តៃវ៉ាន់។

ប្រទេសចិន ដែលអះអាងកម្មសិទ្ធិលើកោះតៃវ៉ាន់ និងចាត់ទុកវាថាជាខេត្តដាច់ស្រយាល់មួយរបស់ខ្លួននោះ បានសម្តែងការមិនពេញចិត្តរបស់ខ្លួន នៅក្នុងសារអ៊ីម៉ែលមួយ ដែលស្ថានទូតចិនបញ្ជូនទៅឲ្យអ្នកសារព័ត៌មានឥណ្ឌា កាលពីយប់ថ្ងៃពុធសប្ដាហ៍នេះ៕ ប្រែសម្រួល៖ប៉ាង កុង

To Top