ព័ត៌មានអន្តរជាតិ

ខ្មាន់កាំភ្លើង នៅភាគខាងត្បូងថៃ ស្ទាក់បាញ់ប្រហារ ក្រុមការពារគ្រូបង្រៀន និងបំផ្ទុះគ្រាប់បែកស្លាប់ ទាហានល្បាតម្នាក់

ប៉ាតានី៖ លោក Veerasak Suwannakhom អនុប្រធានស៊ើបអង្កេតសម្រាប់ស្រុក Sai Buri ខេត្ត ប៉ាតានី បាននិយាយថា ប្រហែលម៉ោង ៧ និង ៥០ នាទីព្រឹក នៅតំបន់ Bang Bang នៃស្រុក Sai Buri ខេត្ត ប៉ាតានី ខ្មាន់កាំភ្លើងបានស្ទាក់បាញ់ប្រហារទៅលើក្រុមការពារគ្រូបង្រៀនដែលធ្វើដំណើរតាមម៉ូតូ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Watchara Chaikaew អាយុ ៣៣ ឆ្នាំត្រូវបានគេបាញ់ចំថ្ពាល់ ខណៈដែលអ្នកស្ម័គ្រចិត្ត Sutthichai Yawa អាយុ ៣៥ ឆ្នាំត្រូវបានគេបាញ់ចំស្មងជើងខាងស្តាំ។ ពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ប្រមាណជា ២ ម៉ោងក្រោយមក គ្រាប់បែកមួយគ្រាប់ ត្រូវបានផ្ទុះឡើងនៅនឹងកន្លែងដោយសម្លាប់ទាហានល្បាតម្នាក់ និងរងរបួសស្រាល ៣ នាក់ផ្សេងទៀត៕

ប្រែសម្រួលៈ ណៃ តុលា

To Top