ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងអះអាង ពីព្រឹត្តិការណ៍យោធាថ្មី នៅមុនគម្រប់ខួបបង្កើតបក្ស

បរទេស៖ ប្រទេសកូរ៉េខាងជើង នាពេលបច្ចុប្បន្ននេះ កំពុងតែបង្កើនការលើកកម្ពស់ យោធារបស់ខ្លួន នៅមុនគម្រប់ខួបទី៧៥ នៃការបង្កើតបក្ស ពលករកូរ៉េ នៅថ្ងៃសៅរ៍ ជាពេលដែលរបប នៃប្រទេសនេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញអាវុធថ្មី នៅក្នុងអំឡុងពេល ធ្វើពិធីព្យុហយាត្រា។

នាយកដ្ឋានអន្តរជាតិ របស់បក្សពលករកូរ៉េ បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ការធ្វើសកម្មភាពដ៏អស្ចារ្យរបស់បក្ស្ គឺជាជ័យជំនះនិងជាភាពមិនអាចប្រកែកបាន ស្របពេលដែលប្រព័ន្ធការពារជាតិ ឈានចូលដល់ កម្រិតអភិវឌ្ឍន៍ខ្ពស់ថ្មីមួយ។

ដោយពោលសំដៅ ដល់មីស៊ីលនុយក្លេអ៊ែ និងទម្រង់នៃការទប់ទល់ផ្សេងទៀត សេចក្តីថ្លែងការណ៍មួយ របស់ទីក្រុងព្យុងយ៉ាង តាមសេចក្តីរាយការណ៍ បាននិយាយអះអាងថា សមត្ថភាពការពារជាតិ អាចធានាបានដ៏គួរឲ្យជឿទុកចិត្ត នូវស្ថិរភាពរបស់ឧបទ្វីបកូរ៉េ និងតំបន់ ៕

ប្រែសម្រួល៖ប៉ាង កុង

To Top