ព័ត៌មានអន្តរជាតិ

រ៉ូម៉ានីនិងអាមេរិក នឹងចុះហត្ថលេខា កិច្ចព្រមព្រៀង សហប្រតិបត្តិការជុំវិញ រ៉េអាក់ទ័រ នុយក្លេអ៊ែ

បរទេស៖ ក្រសួងសេដ្ឋកិច្ច របស់ប្រទេសរ៉ូម៉ានី នឹងចុះហត្ថលេខា កិច្ចព្រមព្រៀង ស្តីពីសហប្រតិបត្តិការ និងហិរញ្ញវត្ថុ ជាមួយសហរដ្ឋអាមេរិក នៅថ្ងៃសុក្រនេះ ពាក់ព័ទ្ធទៅនឹងការសាងសង់ រ៉េអាក់ទ័រនុយក្លេអ៊ែ ចំនួនពីរ នៅរោងចក្រ របស់ខ្លួន ស្ថិតតាមដងទន្លេ Danube ។

ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក លោក Adrian Zuckerman បាននិយាយប្រាប់ សន្និសីទកាសែតមួយថា រដ្ឋមន្ត្រីសេដ្ឋកិច្ចរ៉ូម៉ានី លោក Virgil Popescu នឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពីសហប្រតិបត្តិការ អន្តររដ្ឋាភិបាលមួយ ជាមួយរដ្ឋមន្ត្រីថាមពល សហរដ្ឋអាមេរិក លោក Dan Brouillette សម្រាប់ការកែលម្អ ជួសជុលនិងកសាង រ៉េអាក់ទ័រនុយក្លេអ៊ែ ថ្មីពីរ។

គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតថាមពល នុយក្លេអ៊ែ រដ្ឋរបស់ប្រទេសរ៉ូម៉ានី ឈ្មោះ Nuclearelectrica ROSNN.BX បានបញ្ចប់កិច្ចពិភាក្សា ជាមួយសាជីវកម្មថាមពល នុយក្លេអ៊ែ ចិន China General Nuclear ស្តីពីការសាងសង់ ពីការសាងសង់រ៉េអាក់ទ័រ ចំនួនពីរ នៅក្នុងខែមិថុនា ក្រោយធ្វើការអូសបន្លាយ អស់រយៈពេល៦ឆ្នាំ៕

ប្រែសម្រួល៖ប៉ាង កុង

To Top