ព័ត៌មានអន្តរជាតិ

រុស្ស៊ីនិយាយថា រដ្ឋមន្ត្រីការបរទេស អាហ្ស៊ែបៃហ្សង់និងអាមេនី នឹងចូលរួម ក្នុងកិច្ចពិភាក្សានៅមូស្គូ

បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន រុស្ស៊ី នៅថ្ងៃសុក្រនេះ បានដកស្រង់សម្តី ក្រសួងការបរទេសរុស្ស៊ីថា ប្រទេសអាមេនីនិងប្រទេសអាហ្ស៊ែបៃហ្សង់ នាពេលថ្មីៗនេះ បានធ្វើការបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសរបស់ខ្លួន នឹងធ្វើដំណើរ ទៅចូលរួមកិច្ចពិភាក្សា នៅទីក្រុងមូស្គូ។

ដោយលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ស្នើឲ្យបញ្ឈប់សកម្មភាព យោធាក្នុងជម្លោះនៅតំបន់ Nagorno-Karabakh នោះ វិមានក្រឹមឡាំង នៅថ្ងៃសុក្រនេះ បានបន្តធ្វើការអញ្ជើញ រដ្ឋមន្ត្រីការបរទេស អាហ្ស៊ែបៃហ្សង់ លោក Jeyhun Bayramov និងរដ្ឋមន្ត្រីការបរទេសអាមេនី លោក Zohrab Mnatsakanyan។

មន្ត្រីនាំពាក្យ ក្រសួងការបរទេស របស់ប្រទេសរុស្ស៊ី លោក Maria Zakharova បាននិយាយយ៉ាងដូច្នេះថា “លោក Baku និងលោក Yerevan បានធ្វើការបញ្ជាក់ពី ការចូលរួមរបស់ខ្លួន នៅក្នុងកិច្ចពិភាក្សាគ្នានៅទីក្រុងមូស្គូ ហើយការត្រៀមរៀបចំ យ៉ាងសកម្ម កំពុងតែប្រព្រឹត្តទៅ”៕

ប្រែសម្រួល៖ប៉ាង កុង

To Top