ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង រិះគន់ជប៉ុន ជុំវិញសំណើរដក រូបសំណាកស្រ្តី​ទាសករផ្លូវភេទ នៅទីក្រុងប៊ែរឡាំង

សេអ៊ូល៖ កូរ៉េខាងត្បូង បានសម្តែងការរិះគន់ ជុំវិញការអំពាវនាវ របស់ជប៉ុន ឱ្យដករូបសំណាក ដែលត្រូវបានកសាងឡើង នៅប្រទេសអាល្លឺម៉ង់ របស់ស្រ្តីទាសករផ្លូវភេទ សម័យសង្គ្រាម ដែលជានិមិត្តរូប នៃជនរងគ្រោះ ជនជាតិកូរ៉េ ក្នុងសម័យសង្គ្រាម ដោយហៅវាថា ជាទង្វើមួយដែលប្រឆាំង នឹងស្មារតីសុំទោសរបស់ខ្លួន។

កាលពីសប្តាហ៍មុនទីក្រុងតូក្យូ បានសម្តែងការសោកស្តាយ ចំពោះការតម្លើង រូបសំណាកនេះ នៅលើគេហទំព័រសាធារណៈក្បែរស្ថានទូតជប៉ុន នៅទីក្រុងប៊ែរឡាំង។ រូបសំណាកនេះត្រូវ បានតម្កល់ទុក ដោយជនជាតិកូរ៉េឈ្មោះ Verband ដែលជាក្រុមពលរដ្ឋ នៅទីក្រុងប៊ែរឡាំង ដែលមានទំនាក់ទំនង ជាមួយកូរ៉េខាងត្បូង។

បញ្ហានេះបានទាក់ទាញ ការចាប់អារម្មណ៍ នៅពេលដែលរដ្ឋមន្ត្រី ការបរទេសជប៉ុនលោក Toshimitsu Motegi បានស្នើសុំឱ្យលុបចោលនៅពេល ដែលលោកបានជួបពិភាក្សាទ្វេភាគី ជាមួយសមភាគីអាល្លឺម៉ង់ របស់លោកគឺ Heiko Maas នៅទីក្រុងប៊ែរឡាំង កាលពីសប្តាហ៍មុន។

អ្នកនាំពាក្យក្រសួងលោក គីម អ៊ិនជុល បានឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មានមួយ នៅពេលសួរអំពីរូបចម្លាក់នេះថា “ការដំឡើងរូបសំណាកនេះ គឺជាការផ្លាស់ប្តូរ ដោយស្ម័គ្រចិត្តពីវិស័យឯកជន ។ វាមិនគួរឱ្យរដ្ឋាភិបាល ចូលរួមក្នុងការទូតនោះទេ” ៕

ដោយ ឈូក បូរ៉ា

To Top