ព័ត៌មានអន្តរជាតិ

អាមេរិកអំពាវនាវ ឲ្យមានកិច្ចចរចាជាមួយកូរ៉េខាងជើង ដើម្បីសម្រេចការលុបបំបាត់ នុយក្លេអ៊ែទាំងស្រុង

បរទេស៖ មន្ត្រីរដ្ឋបាលជាន់ខ្ពស់ អាមេរិកមួយរូប នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានហៅការបង្ហាញ មីស៊ីលផ្លោងឆ្លងទ្វីប មិនធ្លាប់ឃើញពីមុនមួយ ថាជារឿងគួរឲ្យខកចិត្ត និងបានអំពាវនាវ ឲ្យរដ្ឋាភិបាលធ្វើការចរចា ដើម្បីសម្រេចការលុបបំបាត់ អាវុធនុយក្លេអ៊ែទាំងស្រុង។

មន្ត្រីអាមេរិករូបនេះ បាននិយាយដូច្នេះថា “វាជារឿងគួរឲ្យខកចិត្ត ដែលឃើញសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បន្តយកកម្មវិធីនុយក្លេអ៊ែ និងមីស៊ីលផ្លោង ដែលហាមឃាតិជាអាទិភាពរបស់ខ្លួន ជុំវិញការធ្វើការងារ ឆ្ពោះទៅរកអនាគត កាន់តែត្រចះត្រចង់ សម្រាប់ប្រជាជនកូរ៉េខាងជើង។ សហរដ្ឋអាមេរិក អំពាវនាវឲ្យសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ចូលរួមក្នុងកិច្ចចរចា ប្រកបដោយចិរភាពដ៏ចាំបាច់ ដើម្បីសម្រេចបាន ការលុបបំបាត់អាវុធ នុយក្លេអ៊ែទាំងស្រុង”។

គួរបញ្ជាក់ថា អ្នកវិភាគនានានិយាយថា មីស៊ីល ដែលបង្ហាញ លើរថយន្តដឹកមានអ័ក្ស១១នោះ នឹងជាមីស៊ីលផ្លោង ឆ្លងទ្វីបចល័ត តាមដងផ្លូវដ៏ធំបំផុតលើពិភពលោក ប្រសិនបើវាត្រូវបានដាក់ឲ្យដំណើរការ នេះបើតាមការចេញផ្សាយ របស់កាសែត Us News៕ ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top