ព័ត៌មានអន្តរជាតិ

អាស៊ែបៃហ្ស៊ង់៖ យ៉ាងហោចណាស់មនុស្ស ៥នាក់ស្លាប់ និង ២៨នាក់របួស ដោយសារតែបាញ់ផ្លោង ពីកងទ័ពអាមេនី

បរទេស៖ នៅព្រឹកនេះ ក្រសួងការពារជាតិរបស់ប្រទេស អាសែបៃហ្ស៊ង់ និយាយថា ទីក្រុងហ្គានចា ត្រូវបានវាយប្រហារ ដោយកងទ័ពអាមេនី។ មុននោះ តំបន់ Nagorno-Karabakh ដែលជាសាធារណរដ្ឋជនជាតិអាមេនី ដែលមិនត្រូវបានគេទទួលស្គាល់ នៅក្នុងប្រទេស អាសែបៃហ្ស៊ង់ បានអះអាងថា ភូមិធំ ៗ ជាច្រើនត្រូវបានវាយប្រហារ ដោយកងទ័ពអាសែបៃហ្ស៊ង់ ទោះបីជាមានការឈប់បាញ់គ្នា ដោយមានទីក្រុងមូស្គូ ធ្វើជាអ្នកសម្របសម្រួលនៅថ្ងៃទី ១០ ខែតុលាក៏ដោយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ការិយាល័យអគ្គព្រះរាជអាជ្ញា អាសែបៃហ្ស៊ង់ បានបញ្ជាក់នៅថ្ងៃអាទិត្យថា យ៉ាងហោចណាស់មានមនុស្ស ៥ នាក់បានស្លាប់និង ២៨ នាក់ផ្សេងទៀត បានរងរបួស ដោយសារការបាញ់ផ្លោងនៅទីក្រុងហ្គាចា ជាកន្លែងដែលគ្រាប់រ៉ុក្កែត បំផ្លាញអគារលំនៅដ្ឋានមួយ។

មុននេះ ក្រសួងគ្រាអាសន្នរបស់អាស៊ែបៃហ្សង់ បាននិយាយថា យ៉ាងហោចណាស់ មានសាកសពចំនួន ៥ នាក់ ត្រូវបានរកឃើញពីគំនរបាក់បែក ខណៈមនុស្ស ១៧ នាក់ផ្សេងទៀតបានរងរបួស។

សេចក្តីថ្លែងការណ៍ថ្ងៃអាទិត្យ ពីសេវាកម្មសារព័ត៌មាន របស់ក្រសួងស្ថានការណ៍ បន្ទាន់របស់អាស៊ែបៃហ្សង់ បាននិយាយថា «ជាលទ្ធផលនៃការបាញ់រ៉ុក្កែត គឺអគារលំនៅដ្ឋានមួយកន្លែង ត្រូវបានបំផ្លាញទាំងស្រុង។ មកទល់ពេលនេះសាកសព របស់មនុស្ស ៥ នាក់ ត្រូវបានរកឃើញពីគំនរបាក់បែក ហើយមានអ្នករងរបួស ១៧ នាក់ផ្សេងទៀត។ ក្រុមអ្នកជួយសង្គ្រោះ កំពុងធ្វើការនៅនឹងកន្លែង។

កាលពីព្រឹកថ្ងៃអាទិត្យ ក្រសួងការពារជាតិអាស៊ែបៃហ្ស៊ង់ បាននិយាយថា ទីក្រុង ហ្គានចា ដែលជាទីក្រុងធំទី ២ នៅក្នុងប្រទេស ត្រូវបានបាញ់ផ្លោង ដោយកងកម្លាំងអាមេនី។ សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីមានសេចក្តីប្រកាសមួយ ដែលធ្វើឡើងដោយ Nagorno-Karabakh ថាភូមិធំៗ មួយចំនួន ត្រូវបានវាយប្រហារ ដោយកងកម្លាំងអាស៊ែបៃហ្ស៊ង់៕ ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top