ព័ត៌មានអន្តរជាតិ

របួស០៤នាក់ គ្រាដែលឧទ្ធម្ភាគចក្រយោធាកូឡុំប៊ី ចុះចតបន្ទាន់

ប៊ូហ្គូតា៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ថា យោធាជាតិរបស់ប្រទេសកូឡុំប៊ី បានឲ្យដឹងថា ទាហានកូឡុំប៊ីចំនួន០៤នាក់ បានរងរបួស កាលពីថ្ងៃអាទិត្យ បន្ទាប់ពីឧទ្ធម្ភាគចក្ររបស់យោធា បានធ្វើការចុះចតបន្ទាន់ នៅតំបន់ភាគខាងត្បូងក្រុង Antioquia ។

យន្តហោះបាន “ចុះចតបន្ទាន់ ទន្ទឹមនឹងនេះដែរ ប្រតិបត្តិការជួយសង្គ្រោះ” នៅក្នុងតំបន់ជនបទមួយនៅក្រុង Taraza ។ យោធាបាននិយាយ នៅលើបណ្តាញសង្គម Twitter ដោយបានបន្ថែមថា ក្រុមអាជ្ញាធរ បានបើកការស៊ើបអង្កេត ដើម្បីកំណត់អំពីមូលហេតុអ្វី ។

យោធាបាននិយាយថា “ការស៊ើបអង្កេតនេះបានធ្វើឡើង នៅកន្លែងកើតហេតុ និងបង្កឲ្យមានរបួស នៅពេលឧទ្ធម្ភាគច្របានធ្លាក់” ។

ក្រុមសមាជិកចំនួន០៤នាក់ បានបញ្ជូនទៅកាន់ មណ្ឌលសុខាភាពពេទ្យភ្លាមៗ ដែលនៅជិតក្រុង Monteria ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top