ព័ត៌មានអន្តរជាតិ

មន្ត្រីសហភាពអារ៉ាប់រួម៖ ទាហានតួកគីនៅកាតា ធ្វើតំបន់ឲ្យមានស្ថិរភាព

បរទេស៖ មន្ត្រីជាន់ខ្ពស់ របស់ប្រទេសសហភាពអារ៉ាប់រួមមួយរូប បាននិយាយនៅថ្ងៃសៅរ៍ថា ទាហានរបស់ប្រទេសតួកគី នៅក្នុងប្រទេសកាតា គឺជាកត្តាមួយនៃអស្ថិរភាព នៅក្នុងតំបន់ឈូងសមុទ្រ និងបានបន្ថែមថា វារួមចំណែកដល់គម្លាតអវិជ្ជមាន។

រដ្ឋមន្ត្រីការបរទេស សហភាពអារ៉ាប់រួម លោក Anwar Gargash បានបង្ហោះសារធ្វីតធ័រដូច្នេះថា “វត្តមានយោធាតួកគី នៅក្នុងតំបន់ឈូងសមុទ្រ គឺជាភាពអាសន្ន។ វាបង្កឲ្យមានគម្លាតកាន់តែខ្លាំង ហើយវាមិនបានពិចារណា ដល់រឿងអធិបតេយ្យភាពប្រទេស និងផលប្រយោជន៍ របស់ប្រទេសនិងប្រជាជន នៅតំបន់ឈូងសមុទ្រនោះទេ”។

គួរបញ្ជាក់ថា ទាហានតួកកី ត្រូវបានបញ្ជូនជាលើកដំបូង ទៅកាន់ប្រទេសកាតា នៅក្នុងខែតុលា ឆ្នាំ២០១៥ ដើម្បីជំរុញបង្កើនចំណងមិត្តភាពទ្វេភាគី ប៉ុន្តែចាប់តាំងពី ប្រទេសជិតខាងកាតានានា ដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងសហភាពអារ៉ាប់រួម ដាក់ប្រទេសនេះ ក្រោមបម្រាមក្នុងខែមិថុនា ឆ្នាំ២០១៧នោះ វត្តមានយោធាតួកគី បានមានសារសំខាន់ កាន់តែខ្លាំងជាងមុន៕ ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top