ព័ត៌មានអន្តរជាតិ

គណៈរដ្ឋមន្ត្រី អ៊ីស្រាអែល អនុម័ត កិច្ចព្រមព្រៀង សហភាពអារ៉ាប់រួម

បរទេស ៖ គណៈរដ្ឋមន្ត្រីរបស់ប្រទេសអ៊ីស្រាអែល បានអនុម័តកិច្ចព្រមព្រៀង ធ្វើចំណងមិត្តភាព ឲ្យមានភាពប្រក្រតី ជាមួយសហភាពអារ៉ាប់រួម នៅថ្ងៃចន្ទនេះ ហើយលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានមានប្រសាសន៍ថា លោកនិងព្រះរាជ្ជទាយាទនៃទីក្រុងអាប៊ូដាប៊ី បានពិភាក្សាគ្នា និងយល់ព្រមជួបគ្នា ក្នុងពេលឆាប់ៗនេះ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្របពេលដែលគណៈរដ្ឋមន្ត្រីអ៊ីស្រាអែលបោះឆ្នោតអនុម័តកិច្ចព្រមព្រៀងនាថ្ងៃទី១៥ ខែកញ្ញា ជាមួយសហភាពអារ៉ាប់រួមនោះ លោក Benjamin Netanyahu បានមានប្រសាសន៍ថា លោកនិងព្រះអង្គម្ចាស់ Mohammed bin Zayed al-Nahyan នឹងជួបគ្នាក្នុងពេលឆាប់ៗនេះ ប៉ុន្តែមិនបានបញ្ជាក់ពីកាលបរិច្ឆេទនោះទេ។
ចំណែកព្រះរាជ្ជទាយាទរបស់ប្រទេស សហភាពអារ៉ាប់រួម បានមានព្រះរាជបន្ទូល លើបណ្ដាញសង្គមធ្វីតធ័រថា ព្រះអង្គនិងលោក Netanyahu បានពិភាក្សាគ្នាអំពីការពង្រឹង ចំណងមិត្តភាពទ្វេភាគី និងក្តីរំពឹងឲ្យមានសន្តិភាពនៅក្នុងតំបន់ ៕
ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top