ព័ត៌មានអន្តរជាតិ

សិង្ហបុរីនិងឥណ្ឌូនេស៊ី ព្រមព្រៀងគ្នាបន្តឲ្យមាន ការធ្វើដំណើរសំខាន់ៗ

បរទេស៖ ប្រទេសសិង្ហបុរីនិងប្រទេសឥណ្ឌូនេស៊ី នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានព្រមព្រៀងគ្នាឲ្យបន្ត ការធ្វើដំណើរ សម្រាប់ពាណិជ្ជកម្ម និងមន្ត្រីរដ្ឋាភិបាល នៅថ្ងៃទី២៦ ខែតុលា ស្របពេលដែលឥណ្ឌូនេស៊ី នៅតែជាប្រទេស មានការផ្ទុះឆ្លងជម្ងឺកូវីដ១៩ ដ៏ធ្ងន់បំផុត លំដាប់ទីពីរ នៅតំបន់អាស៊ី ។

រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក ក្នុងសារបង្ហោះ លើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃចន្ទនេះថា ការសម្រេចចិត្តអនុញ្ញាតឲ្យ មានការធ្វើដំណើរឆ្លងព្រំដែន ជាមួយប្រទេសឥណ្ឌូនេស៊ីនេះ គឺជាផ្នែកមួយ នៃការបោះជំហានបន្តិចម្តងៗ ដើម្បីបើកព្រំដែនឡើងវិញ និងគាំទ្រដល់ការធ្វើឲ្យ សេដ្ឋកិច្ចងើបឡើងវិញ។

ចំណែកនៅក្នុងសេចក្តីថ្លែងការណ៍ ផ្សេងគ្នាមួយ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក Retno Marsudi បានមានប្រសាសន៍ថា ផ្លូវភ្លើងបៃតង គួរតែមានចំពោះប្រជាពលរដ្ឋ ឥណ្ឌូនេស៊ីនិងសិង្ហបុរី ក៏ដូចជាពលរដ្ឋស្នាក់នៅ អចិន្ត្រៃយ៍របស់សិង្ហបុរីផងដែរ៕

ប្រែសម្រួល៖ប៉ាង កុង

To Top