ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ព្រមព្រៀងគ្នាដាក់ទណ្ឌកម្ម ប្រធានាធិបតី នៃប្រទេសបេឡារុស

បរទេស៖ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នាពេលថ្មីៗនេះ បានព្រមព្រៀងគ្នា ដើម្បីដាក់ទណ្ឌកម្ម លើប្រធានាធិបតីបេឡារុស លោក Alexander Lukashenko និងមន្ត្រីជាន់ខ្ពស់ដទៃទៀត ស្របពេលដែល កងកម្លាំងសន្តិសុខ របស់ប្រទេសនេះ ត្រូវបានអនុញ្ញាតឲ្យ ប្រើប្រាស់កម្លាំង ដ៏សាហាវទៅលើអ្នកតវ៉ា។

នៅថ្ងៃចន្ទនេះ សហភាពអឺរ៉ុប បានចែងចេញសេចក្តីសម្រេចមួយ ដែលនិយាយថា ខ្លួនបានត្រៀមលក្ខណៈជាស្រេច ដើម្បីផ្តោតគោលដៅលើលោកប្រធានាធិបតី ក្រោយប្រកាសថា ការបោះឆ្នោតអាណត្តិទី៦របស់លោក គ្មានសេរីយុត្តិធម៌ និងបានថ្កោលទោសការឆ្លើយតបប្រកបដោយការគាបសង្កត់នៃរដ្ឋាភិបាលរបស់លោក ចំពោះបាតុករទៀតផង។

នៅក្នុងអំឡុង ពិធីសន្និសីទកាសែតមួយ នាថ្ងៃចន្ទនេះ តំណាងជាន់ខ្ពស់ របស់សហភាពអឺរ៉ុប លោក Josep Borrell បានមានប្រសាសន៍យ៉ាងដូច្នេះថា “នៅថ្ងៃនេះ រដ្ឋមន្ត្រីនានា បានធ្វើការបញ្ជាក់សារជាថ្មីថា លោក Lukashenko ខ្វះភាពស្របច្បាប់តាមលទ្ធិប្រជាធិបតេយ្យ និងបានផ្តល់ភ្លើងខៀវ ផ្នែកនយោបាយឲ្យចាប់ផ្តើម ត្រៀមរៀបចំកញ្ចប់ទណ្ឌកម្មបន្ទាប់ ដែលនឹងរួមបញ្ចូលទាំងរូបលោក Lukashenko ផងដែរ”៕

ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top