Covid-19

ធនាគារពិភពលោក អនុម័តលើទឹកប្រាក់ ១២ពាន់លានដុល្លារ ដើម្បីទិញវ៉ាក់សំាងទប់ស្កាត់ជំងឺកូវីដ១៩ ចែកជូនដល់បណ្តាប្រទេស កំពុងអភិវឌ្ឍន៍

វ៉ាស៊ីនតោន៖​​ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ថា ធនាគារពិភពលោក (WB) បានឲ្យដឹងថា ក្រុមប្រឹក្សាប្រតិបត្តិកាលពីថ្ងៃអង្គារ បានអនុម័តលើទឹកប្រាក់ ១២ពាន់លានដុល្លារអាមេរិក នៅក្នុងការផ្តល់មូលនិធិថ្មីសម្រាប់ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីទិញ និងចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ១៩ ការធ្វើតេស្ត និងការព្យាបាលសម្រាប់ប្រជាពលរដ្ឋ ។

ផែនការហិរញ្ញវត្ថុ ជាផ្នែកមួយនៃទឹកប្រាក់ ១៦០ពាន់លានដុល្លារ នៅក្នុងធនធានសរុបសម្រាប់ប្រទេស ដែលផ្តល់កម្ចីបានសន្យានឹង ផ្តល់ដល់បណ្តាប្រទេសកំពុង អភិវឌ្ឍន៍រហូតដល់ខែមិថុនា ឆ្នាំ២០២១ ដើម្បីជួយប្រទេសទាំងនោះ ប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណា ។

ធនាគារពិភពលោក បានឲ្យដឹងថា កម្មវិធីហិរញ្ញវត្ថុ នឹងបូករួមទាំងការគាំទ្រផ្នែក បច្ចេកទេសដល់បណ្តាប្រទេស ដែលទទួលមូលនិធិ ដូច្នេះអាចរៀបចំសម្រាប់ការ ដាក់ពង្រាយវ៉ាក់សាំងនៅតាមកម្រិត ហើយនឹងសញ្ញាដល់ក្រុមហ៊ុន ផលិតឳសថដែលត្រូវការចាំបាច់ខ្លាំង និងវ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×