ព័ត៌មានអន្តរជាតិ

រុស្សីគម្រាមបញ្ចប់ កិច្ចចរចាជាមួយ នឹងសហភាពអ៊ឺរ៉ុប

បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានព្រមាននៅថ្ងៃអង្គារនេះ ថាទីក្រុងមូស្គូ អាចផ្អាកទៅនូវទំនាក់ទំនង របស់ខ្លួន ជាមួយសហភាពអឺរ៉ុប ដើម្បីឆ្លើយតបទៅនឹង ការដាក់ទណ្ឌកម្ម នានា ជុំវិញការបំពុលមេដឹកនាំ ប្រឆាំងរុស្ស៊ីលោក Alexei Navalny និងត្រូវបានគេមើលឃើញ ដែរថាគឺជា ការគំរាមកំហែង ដែលមិនធ្លាប់មានពីមុនមក ឆ្លុះបញ្ចាំងពីភាពតានតឹង រវាងរុស្ស៊ីនិងសហភាពអឺរ៉ុប ។

សេចក្តីថ្លែងការណ៍ដ៏តានតឹង ពីសំណាក់លោក Sergey Lavrov ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីរដ្ឋមន្រ្តីការបរទេស សហភាពអឺរ៉ុប បានយល់ព្រមដាក់ទណ្ឌកម្ម លើមន្ត្រីនិងអង្គភាព របស់រុស្ស៊ី ដែលត្រូវបានស្តីបន្ទោស ចំពោះការពុលរបស់ Navalny ជាមួយនឹងសារធាតុគិមី ម្យ៉ាងដែលត្រូវធ្លាប់បាន ប្រើប្រាស់កាលពី សម័យសហភាពសូវៀត ។

លោក Lavrov បានថ្លែងនៅក្នុងសន្និសីទ គោលនយោបាយ ការបរទេស ដែលចូលរួមដោយអ្នកជំនាញ នៅទីក្រុងមូស្គូ ថាយើងប្រហែលជាត្រូវបញ្ឈប់ ការនិយាយជាបណ្តោះអាសន្ន ជាមួយប្រជាជន នៅភាគខាងលិច ដែលពួកគេគឺជាអ្នកទទួលខុសត្រូវ ចំពោះគោលនយោបាយ ការបរទេស ដែលមើលទៅហាក់ ដូចជាមិនយល់ពីតម្រូវការ សម្រាប់កិច្ចពិភាក្សាគ្នា ទៅវិញទៅមក នោះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top