ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយប្រាយុទ្ធ ចាន់អូចាថា បម្រាមគោចរហាម នៅពេលយប់ អាចនឹងត្រូវបានដាក់ ប្រសិនបើស្ថានការណ៍កាន់តែកើនឡើង

បរទេស៖ គណៈរដ្ឋមន្រ្តីនៅថ្ងៃសុក្រ បានអនុម័តជាផ្លូវការនូវក្រឹត្យ ដាក់ប្រទេសក្នុងស្ថានភាព អាសន្ននៅក្នុងទីក្រុងបាងកក នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ ដែលត្រូវបានអំពាវនាវ ដោយនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ឧត្តមសេនីយ៍ប្រាយុទ្ធ បានកោះប្រជុំ គណៈរដ្ឋមន្រ្តីនៅម៉ោង ១០ ព្រឹកថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីក្រឹត្យបន្ទាន់ ដែលលោកបានអំពាវនាវ នៅទីក្រុងបាងកកប្រហែលម៉ោង ៤ ព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានការតវ៉ា តាមដងផ្លូវនៅក្នុងរដ្ឋធានី។

ឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា បានប្រាប់ក្រុមអ្នកយកព័ត៌មានថា បម្រាមគោចរហាមឃាត់ប្រជាជន មិនឱ្យចាកចេញពីផ្ទះនៅពេលយប់ អាចនឹងត្រូវបានដាក់ប្រសិន បើស្ថានការណ៍កាន់តែកើនឡើង ។ លោកបានទទូចថា ស្ថានភាពនេះមិនធានា ចំពោះការប្រកាសពីច្បាប់អាជ្ញាសឹកនោះទេ។

អំឡុងពេលកិច្ចប្រជុំ គណៈរដ្ឋមន្រ្តីបានប្រកាសថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីបានអនុម័តជាផ្លូវការនូវក្រឹត្យបន្ទាន់ ក្នុងទីក្រុងបាងកកសម្រាប់រយៈពេលមួយខែ គិតចាប់ពីថ្ងៃទី ១៥ ខែតុលា ដូចដែលបានស្នើ ដោយក្រុមប្រឹក្សាសន្តិសុខជាតិ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×