ព័ត៌មានអន្តរជាតិ

បារាំងនិងអាល្លឺម៉ង់ ប្រាប់តួកគី ឲ្យឈប់បង្កហេតុ

បរទេស ៖ ប្រទេសបារាំងនិងអាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍នេះ បានចោទប្រកាន់ប្រទេសតួកគី ពីបទបន្តបង្កហេតុដល់សហភាពអឺរ៉ុប ដោយទង្វើរបស់ខ្លួននៅសមុទ្រ មេឌីទែរ៉ានេភាគខាងកើត និងបានទុកពេលឲ្យ តួកគីមួយសប្ដាហ៍ ក្នុងការបញ្ជាក់អំពីគោលជំហររបស់ខ្លួន ។

រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian បាននិយាយប្រាប់សន្និសីទកាសែតមួយ រួមជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ និងប៉ូឡូញដូច្នេះថា “វាច្បាស់ណាស់ចំពោះយើង ដែលថា ប្រទេសតួកគីកំពុងតែធ្វើការបង្ក ហេតុជាអចិន្ត្រៃយ៍ ដែលមិនអាចទទួលយកបាននោះទេ”។

ចំណែករដ្ឋមន្ត្រីការបរទេស អាល្លឺម៉ង់ លោក Heiko Maas បាននិយាយប្រាប់ថា ការសម្រេចចិត្ត របស់ប្រទេសតួកគី បញ្ជូននាវាត្រឡប់ទៅសមុទ្រ មេឌីទែរ៉ានេ គឺជារឿងមិនអាចទទួល យកបាននោះទេ ។

គួរបញ្ជាក់ថា ប្រទេសតួកគី បានដកនាវាចេញពីសមុទ្រមេឌីទែរ៉ានេ កាលពីខែមុន នៅមុនពេលជំនួបកំពូល របស់សហភាពអឺរ៉ុប ដែលលើកពិភាក្សាគ្នា អំពីទណ្ឌកម្មសេដ្ឋកិច្ច ប៉ុន្តែតួកគីបានបញ្ជូននាវានោះ ត្រឡប់ទៅវិញ នៅថ្ងៃចន្ទសប្ដាហ៍នេះ៕
ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top