ព័ត៌មានអន្តរជាតិ

លោក Biden រិះគន់លោក ត្រាំ ចំពោះការធ្វើឲ្យអាមេរិក អសន្ដិសុខ និងឯកោជាងគេលើលោក

វ៉ាស៊ីនតោន៖ បេក្ខជនប្រធានាធិបតីអាមេរិក ខាងប្រជាធិបតេយ្យលោក Joe Biden បានសើចចំអកដាក់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដោយលើកហេតុផលថា លោកបានធ្វើឱ្យសហរដ្ឋអាមេរិក មិនសូវមានសន្តិសុខ និងឯកោជាងគេនៅលើពិភពលោក។

អតីតអនុប្រធានាធិបតីអាមេរិករូបនេះ ក៏បានអះអាងផងដែរថា ប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើឱ្យសហរដ្ឋអាមេរិកអស់ សំណើចនៅលើឆាកពិភពលោក។

ផ្ទាំងពាណិជ្ជកម្ម

លោក Biden បានលើកឡើងថា“ យើងរកឃើញខ្លួនយើងនៅក្នុងជំហរមួយ ដែលយើងនៅឯកោជាងគេនៅលើពិភពលោក ជាងអ្វីយើងធ្លាប់មាន” ។ លោកបន្ថែមថា គោលនយោបាយទីមួយរបស់លោក ត្រាំ បានទុក“ អាមេរិកឲ្យនៅតែម្នាក់ឯង” នៅក្នុងពិភពលោក ៕

ដោយ ឈូក បូរ៉ា

To Top