ព័ត៌មានអន្តរជាតិ

ស្លាប់ពលរដ្ឋអស់៦៩នាក់ ក្នុងអំឡុងពេលតវ៉ា បញ្ចប់សកម្មភាពព្រៃផ្សៃ របស់ប៉ូលិសនីហ្សេរីយ៉ា

អាប៊ូចា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ថា ប្រភពមួយចេញពីប្រធានាធិបតី បានបញ្ជាក់ប្រាប់ដល់ស៊ិនហួកាលពីថ្ងៃសុក្រថា សរុបទៅមានពលរដ្ឋចំនួន៦៩នាក់ ត្រូវបានគេសម្លាប់ក្នុងអំឡុងពេលតវ៉ាក្នុងគោលបំណងបញ្ចប់សកម្មភាពដ៏ព្រៃផ្សៃរបស់ប៉ូលិស នៅក្នុងប្រទេសនីហ្សេរីយ៉ា ។

លោក Muhammadu Buhari ប្រធានាធិបតីនីហ្សេរីយ៉ា បានប្រកាសពីតួលេខដល់អតីតមេដឹកនាំប្រទេស ក្នុងអំឡុងពេលប្រជុំមួយដើម្បីគូសបញ្ជាក់អំពីស្ថានភាពសន្តិសន្តិសុខបច្ចុប្បន្ននៅនីហ្សេរីយ៉ា  ។ ប្រភពបានឲ្យដឹងដូច្នេះ ។

យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដែលបានប្រកាសឲ្យដឹងក្រោយពីកិច្ចប្រជុំថា យ៉ាងណាមិញ កំណត់ត្រានៃអ្នកដែលបានស្លាប់ក្នុងអំឡុងពេលតវ៉ា បានចាប់ផ្តើមកាលពីថ្ងៃទី០៧ ខែតុលា ក្នុងនោះរាប់ទាំងជនស៊ីវិល ប៉ូលិស និងកងទ័ពជាច្រើននាក់ផងដែរ ។

នៅក្នុងសេចក្តីថ្លែងការណ៍ មិនបានបញ្ជាក់ច្បាស់តូលេខផ្លូវការណាមួយ អំពីអ្នកស្លាប់ ប៉ុន្តែ ដោយបានដកស្រង់សម្តីរបស់លោក Buhari  ដែលបានថ្លែងថា “បាត់បង់អាយុជីវិតមនុស្សជាច្រើននាក់” ៕

To Top