ព័ត៌មានអន្តរជាតិ

លោក Macron និយាយថាកូវីដ១៩ នឹងបន្តរហូតដល់រដូវក្តៅ ឆ្នាំក្រោយ

បរទេសៈ ប្រធានាធិបតីបារាំងលោក  Emmanuel Macron នៅសប្តាហ៍នេះមានប្រសាសន៍ថាប្រទេសរបស់លោក នឹងប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩រហូតដល់ពាក់កណ្តាលឆ្នាំក្រោយខណៈពេល ដែលបច្ចុប្បន្នករណីឆ្លងកើតមានដល់ទៅជាងមួយលាននាក់ទៅហើយ។

កាលពីថ្ងៃសុក្រប្រទេសបារាំង បានកត់ត្រានូវករណីថ្មីប្រមាណជាង ៤០ ០០០ ករណីនិង ២៩៨ នាក់បានស្លាប់។ ប្រទេសផ្សេងទៀតរួមមានប្រទេសរុស្ស៊ី ប៉ូឡូញអ៊ីតាលីនិងស្វីសក៏មានចំនួនខ្ពស់ថ្មីផងដែរ។ មកដល់ពេលនេះអង្គការសុខភាពពិភពលោកWHO បាននិយាយថាការកើនឡើងនូវករណីឆ្លងក្នុងតំបន់អ៊ឺរ៉ុប គឺជាពេលវេលាដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។

គួរឲ្យដឹងដែរថាមកដល់ពេលនេះគេបានដឹងថា ករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃនៅអឺរ៉ុបបានកើនឡើងទ្វេដងក្នុងរយៈពេល ១០ ថ្ងៃកន្លងមក។ បច្ចុប្បន្នទ្វីបនេះមានករណីសរុប ៧.៨ លាននាក់និងមានមនុស្សស្លាប់ប្រមាណ ២៤៧ ០០០ នាក់ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top