ព័ត៌មានអន្តរជាតិ

លោក Trump អះអាងថាស៊ូដង់ និងអ៊ីស្រាអ៊ែល ឈានទៅដល់កិច្ចព្រមព្រៀង ការទូតជាធម្មតាឡើងវិញ

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា ប្រទេសស៊ូដង់គឺនឹងត្រៀមខ្លួនដើម្បីដំណើរការជាធម្មតា ឡើងវិញនូវទំនាក់ទំនងជាមួយនឹងប្រទេសអ៊ីស្រាអ៊ែល ដែលវាបានក្លាយទៅជាព័ត៌មានចុងក្រោយបង្អស់ នៃក្រុមប្រទេសនៅអារ៉ាប់ជាមួយនឹងអ៊ីស្រាអ៊ែល។

នៅក្នុងពេលជាមួយគ្នានេះអាមេរិក ដោយមានលោក Donald Trump ជាអ្នកប្រកាសផងដែរថាស៊ូដង់ គឺត្រូវបានដកឈ្មោះចេញពីបញ្ជីស្បែកខ្មៅ របស់អាមេរិកជាប្រទេសដែលឧបត្ថម្ភគាំទ្រ ពីក្រោយទៅលើក្រុមភេវរកម្មអន្តរជាតិ ហើយដោយមានទាំងការដកបម្រាមសេដ្ឋកិច្ច និងវិនិយោគចេញផងដែរ។

នៅក្នុងសេចក្តីប្រកាសរបស់លោក Donald Trump នោះផងដែរលោកក៏បានបញ្ជាក់ដែរថាលើសពីនេះ នឹងមានប្រទេសយ៉ាងហោចណាស់ចំនួន៥ទៀត ក្នុងតំបន់អារ៉ាប់ដែលក៏មានបំណងដើម្បីធ្វើទំនាក់ទំនង ការទូតជាធម្មតាជាមួយនឹងអ៊ីស្រាអ៊ែលផងដែរបន្ទាប់ពីស៊ូដង់៕

ប្រែសម្រួល៖ស៊ុនលី

To Top