ព័ត៌មានអន្តរជាតិ

ចូលរួមសោកស្តាយ! ប្រធានក្រុមហ៊ុន Samsung ទទួលមរណភាពក្នុងវ័យ៧៨ឆ្នាំ

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ថា ក្រុមហ៊ុនបានឲ្យដឹងថា លោក លី គុនហឺ (Lee Kun-hee) ប្រធានក្រុមហ៊ុន Samsung Electronics ដែលជាអ្នកប្រែក្លាយក្រុមហ៊ុនរបស់កូរ៉េខាងត្បូងចូលក្នុងលំដាប់បច្ចេកវិទ្យាយក្សនៅលើពិភពលោក បានទទួលមរណភាពនៅអាយុ៧៨ឆ្នាំ នៅថ្ងៃអាទិត្យនេះ ។

ស្ថិតក្រោមការដឹកនាំរបស់លោក Lee ក្រុមហ៊ុន Samsung បានកើនឡើងដោយប្រែក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូន និងផលិតផលច្រើនបំផុត និងឈីបអង្គចងចាំ (memory chips) របស់ពិភពលោក និងជាក្រុមហ៊ុនដែលធ្វើឲ្យកំណើតផលិតផលសរុបក្នុងស្រុក (GDP)របស់ប្រទេសកូរ៉េខាងត្បូងស្មើនឹង៥ភាគរយ មកដល់សព្វថ្ងៃនេះ ។

តាមរយៈអាកាសធាតុភូតរបស់ក្រុមហ៊ុន Samsung កើនឡើង ដែលបានជួយដោយលោក Lee ក្លាយជាមហាសេដ្ឋី និង ឧស្សាហកម្មដ៏មហិមានៅកូរ៉េខាងត្បូង ។

នៅក្នុងសេចក្តីប្រកាសរបស់ក្រុមហ៊ុនបានឲ្យដឹង “វាជារឿងសោកស្តាយបំផុត ដែលយើងធ្វើការប្រកាសអំពីមរណភាព របស់លោក Kun-hee Lee ដែលជាប្រធានក្រុមហ៊ុន Samsung Electronics” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top