ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចាថា “ ខ្ញុំយល់ព្រមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ”

បរទេស៖ នាយករដ្ឋមន្រ្តីថៃលោកប្រាយុទ្ធចាន់អូចា នៅថ្ងៃពុធនេះ បានផ្តល់ភ្លើងខៀវដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ខណៈដែលការជជែកពិភាក្សាពិសេសរយៈពេលពីរថ្ងៃរបស់សភា ស្តីពីវិបត្តិនយោបាយបានបញ្ចប់។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកប្រាយុទ្ធថា លោកបានយល់ស្របនឹងចំណុចជាច្រើនដែលធ្វើឡើង​ដោយសមាជិកសភាអំពីវិបត្តិនេះ ប៉ុន្តែបាននិយាយថារឿងសំខាន់គឺគាំទ្រដល់ការធ្វើវិសោធនកម្មធម្មនុញ្ញ។

លោកបានបន្ថែមថា ទោះយ៉ាងណា សភាត្រូវតែអនុវត្តតាមរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ព្រោះថាវានឹងចូលជាធរមានរហូតដល់រដ្ឋធម្មនុញ្ញថ្មីត្រូវបានបង្កើតឡើង។

ការធ្វើវិសោធនកម្មធម្មនុញ្ញគឺជាផ្នែកមួយនៃការទាមទារសំខាន់ៗចំនួនបីដែលត្រូវបានធ្វើឡើងដោយក្រុមអ្នកតវ៉ាប្រឆាំងនឹងការបង្កើត។ ពួកគេក៏បានទាមទារឱ្យលោក ប្រាយុទ្ធ ចាន់អូចា លាលែងពីតំណែង និងការធ្វើកំណែទម្រង់ដើម្បីទប់ស្កាត់អំណាចរបស់រាជានិយម។

លោកប្រាយុទ្ធបានទទូចថា លោកនឹងមិនលាលែងពីតំណែងទេ ប៉ុន្តែ លោកនាយករដ្ឋមន្រ្តីថា “ ខ្ញុំយល់ព្រមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ” ៕​ប្រែសម្រួលៈ ណៃ តុលា

To Top