Covid-19

ក្នុង១ថ្ងៃ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺកូវីដ១៩ គិតជាមធ្យម៨០.០០០នាក់

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការរោគ សហរដ្ឋអាមេរិក (CDC) បានចេញរបាយការណ៍មួយកាលពីថ្ងៃចន្ទថា គិតជាមធ្យម អ្នកឆ្លងជំងឺកូវីដ១៩ ប្រចាំថ្ងៃចំនួន៨០.០០០នាក់ នៅក្នុងប្រទេស ដែលជាកំណត់ត្រាថ្មីខ្ពស់បំផុត ចាប់តាំងពីមានការឆ្លងជំងឺរាតត្បាត ។

ទិន្នន័យរបស់ CDC បានបង្ហាញថា រយៈពេល០៧ថ្ងៃដែលករណី គិតជាមធ្យមប្រចាំថ្ងៃ និងអ្នកស្លាប់បានកើនឡើង ចាប់តាំងពីចុងខែកញ្ញា និងមានចំនួន៨០.០០០នាក់ និង៨២៦នាក់ ។

ខាង CDC បានរាយការណ៍ថា មានករណីថ្មីចំនួន៧៧.៣៩៨នាក់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន៤៥១នាក់ គិតត្រឹមថ្ងៃអាទិត្យ ។ មានមួយថ្ងៃគត់ ដែលករណី នៃអ្នកឆ្លងជំងឺកូវីដ១៩រាប់ឃើញថា មានជិត១០០.០០០នាក់ កាលពីថ្ងៃសុក្រ ដែលជាចំនួនខ្ពស់បំផុត នៅក្នុងកំណត់ត្រា របស់ពិភពលោក ។

ក្នុងកំណត់ត្រាថ្មី ដែលមានចំនួន៩៩.៧៥០នាក់ គឺលើសពីថ្ងៃមុន ដែលកត់ត្រាប្រចាំថ្ងៃដោយប្រទេសឥណ្ឌា ត្រូវបានគេរាយការណ៍ថា មានចំនួន៩៧.៨៩៤នាក់ ដែលមានមួយថ្ងៃគត់ គឺថ្ងៃទី១៧ ខែកញ្ញា ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top