Covid-19

ក្រុមវេជ្ជបណ្ឌិត ឥណ្ឌូនេស៊ី សរុប១៦១នាក់ បាត់បង់ជីវិត ខណៈឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ជាង៣៨.០០០នាក់

ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ថា សមាគមគ្រូពេទ្ យឥណ្ឌូនេស៊ី បានឲ្យដឹង នៅថ្ងៃអង្គារ នេះថា សរុបមានក្រុមវេជ្ជបណ្ឌិត ឥណ្ឌូនេស៊ី ចំនួន១៦១នាក់ បានស្លាប់ដោយសារ ជំងឺកូវីដ១៩ ខណៈដែលឥណ្ឌា បានរាយការណ៍ថា មានករណីថ្មីចំនួន ៣៨.៣១០នាក់ ។

សមាគមគ្រូពេទ្យ ឥណ្ឌូនេស៊ី (IDI)បានឲ្យដឹងនៅថ្ងៃអង្គារថា ករណីនៃជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់២.៩៧៣នាក់ ក្នុងអំឡុងពេលមួយថ្ងៃដែលបានកើនឡើងដល់៤១៨.៣៧៥នាក់ ជាមួយគ្នាដែរ សរុបអ្នកស្លាប់ បានបន្ថែម១០២នាក់ ដែលនាំឲ្យចំនួន អ្នកស្លាប់សរុបកើនឡើងដល់ ១៤.១៤៦នាក់ ។ ក្រសួងសុខាភិបាល បានឲ្យដូចេ្នះ ។ សរុបក្រុមវេជ្ជបណ្ឌិតឥណ្ឌូនេស៊ី ចំនួន១៦១នាក់ បានស្លាប់ដោយសារ ជំងឺឆ្លងរាតត្បាត កូវីដ១៩ ។

ក្រសួងសុខាភិបាល សហព័ន្ធ បានចេញប្រកាសទិន្នន័យចុងក្រោយឲ្យដឹងថា ជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា បានកើនឡើង ដល់ ៨.២៦៧.៦២៣នាក់ ដែលករណីថ្មីមានចំនួន៣៨.៣១០នាក់ នៅទូទាំងប្រទេស ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។

ក្រសួងបានបង្ហាញ ទិន្នន័យទៀតថា ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន៤៩០នាក់ គិតចាប់តាំងពីព្រឹកថ្ងៃចន្ទ សរុបអ្នកស្លាប់ នៅក្នុងប្រទេស ដោយសារជំងឺឆ្លងរាតត្បាតកើនឡើង ដល់១២៣.០៩៧នាក់ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top