Covid-19

អាហ្សង់ទីន នឹងទិញវ៉ាក់សាំងការពារ ជំងឺកូវីដ១៩ ពីរុស្ស៊ី ចំនួន ២៥លានកម្រិត

អាហ្សង់ទីន៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ថា ប្រធានាធិបតី Alberto Fernandez បានប្រាប់ដល់ប្រព័ន្ធ ផ្សព្វផ្សាយ ព័ត៌មានរុស្ស៊ី កាលពីថ្ងៃចន្ទថា ប្រទេសអាហ្សង់ទីន អាចនឹងទិញវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ពីរុស្ស៊ី ចំនួន២៥លានកម្រិត ដែលមានឈ្មោះថា “Sputnik V” ចន្លោះ ខែធ្នូ ឆ្នាំ២០២០ និងខែមករា ឆ្នាំ២០២១ ។

លោកប្រធានាធិបតី Alberto Fernandez បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានរុស្ស៊ី កាលពីថ្ងៃចន្ទថា ឆ្នំា២០២០ និងខែមករា ឆ្នាំ២០២១ ។

ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Sputnik បានធ្វើការសម្ភាសន៍លោក Fernandez ដោយបានថ្លែងថា “ពួកគេ នឹងផ្តល់ឲ្យយើងចំនួន១០លានដប ដែលមាន២កម្រិត (ដែលចាំបាច់) ។ យើងអាចមានវ៉ាក់សាំងទាំងនោះ នៅក្នុងខែធ្នូ ហើយនៅថ្ងៃដំបូង នៃខែមករា យើងអាចមាន ពួកគេបានប្រាប់ខ្ញុំ ១៥លានកម្រិតបន្ថែមទៀត” ។

អាហ្សង់ទីន បានចុះក្នុងបញ្ជី ដែលមានករណីដំបូង នៃជំងឺកូវីដ១៩កាលពីថ្ងៃទី០៣ ខែមីនា ហើយបានរាយការណ៍ថា មានចំនួន១.១៧៣.៥៣៣នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន៣១.១៤០នាក់ គិតត្រឹមយប់ថ្ងៃអាទិត្យ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top