ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ថា លោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នៅថ្ងៃអង្គារនេះ បានធ្វើការថ្កោលទោសយ៉ាងខ្លាំង ទៅលើអំពើ “ដ៏ព្រៃផ្សៃ និងមិនគួប្បីទាល់តែសោះ” ដែលជាអំពើបាញ់ប្រហារនៅនឹងកន្លែង នៅក្រុង Vienna កាលពីថ្ងៃចន្ទ ដែលជាការបញ្ជាក់សារជាថ្មីម្តងទៀត ដែលជាអំពើរបស់ពួកអមនុស្សនៃភេរវកម្មនិយម” ។
លោក ពូទីន បានធ្វើការកត់សម្គាល់ឲ្យដឹងនៅក្នុងសារចូលរួមរំលែកទុក្ខដល់លោក Alexander Van der Bellen ដល់សហព័ន្ធអូស្ត្រៀន និងអធិការបតីសហព័ន្ធ Sebastian Kurz ។
គួររំលឹកថា យ៉ាងហោចណាស់មនុស្ស០៣នាក់បានស្លាប់ និង១៥នាក់បានរងរបួសធ្ងន់ នៅក្នុងអំពើបាញ់ប្រហារជាច្រើនគ្រាប់ នៅរដ្ឋធានី Austrian កាលពីល្ងាចថ្ងៃចន្ទ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីប៉ូលិសក្នុងស្រុក ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា