បរទេស៖ ប្រធានាធិបតីអាមេរិក គឺលោក ដូណាល់ ត្រាំ បានឈ្នះការបោះឆ្នោតនៅរដ្ឋ Montana ដោយទទួលបានអង្គបោះឆ្នោត បន្ថែមចំនួន ៣ទៀត សរុប ២១៣ តាមពីក្រោយលោក ចូ ប៊ីដិន ដែលមានអង្គបោះឆ្នោត ២២០ បន្ទាប់ពីលោកឈ្នះនៅរដ្ឋ Nebraska។
នេះយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។ សូមជម្រាប វាត្រូវការការបោះឆ្នោតចំនួន ២៧០អង្គបោះឆ្នោត ដើម្បីឈ្នះការបោះឆ្នោត ប្រធានាធិបតីឆ្នាំ ២០២០ ៕